មានក្រុមជនដែលមាននិន្នាកាលំអៀងទៅខាងសេរីនិយម បានដាក់ឈ្មោះខ្លួនឯងថាជាអ្នកប្រជាធិបតេយ្យ ។ ប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យ វាអាស្រ័យលើសកម្មភាពជាក់ស្តែងតែប៉ុណ្ណោះ ។
តាមការជាក់ស្តែង ដោយសំអាងលើមេក្លោងធំរបស់ខ្លួន ក្រុមជនដែលហៅឈ្មោះខ្លួនឯងថាជា អ្នកប្រជាធិបតេយ្យនោះ ច្រើនតែចូលចិត្តធ្វើសកម្មភាពបែបអនាធិបតេយ្យ បង្កអំពើខុសច្បាប់រហូតដល់ថ្នាក់ធ្ងន់ធ្ងរក្បត់ជាតិ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។
ដូច្នេះ ពួកអនាធិបតេយ្យបែបនេះ មិនមែនជាអ្នកប្រជាធិបតេយ្យឡើយ វាគ្រាន់តែអួតខ្លួនឯង បន្លំខ្លួនឲ្យប្រជាជនយល់ច្រឡំប៉ុណ្ណោះ ។ តាមការពិត ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលហៅថាពួកអនាធិបតេយ្យ ៕



0 comments