Friday, March 30, 2018

លោកហ៊ុន ម៉ាណែតៈ មានមនុស្សមួយចំនួនខិតខំបំប៉ោងព័ត៌មានថា កម្ពុជាកំពុងចលាចល

Credit: រស្មីកម្ពុជា

ភ្នំពេញៈ លោកហ៊ុន ម៉ាណែត បានថ្លែងថា មានមនុស្សមួយចំនួនខិតខំបំប៉ោងព័ត៌មានថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងចលាចល ប៉ុន្ដែប្រជាពលរដ្ឋគឺកំពុងរស់នៅយ៉ាងសុខសប្បាយ ប្រជាពលរដ្ឋកំពុងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបងប្អូនភាពច្រើននិងឈប់សម្រាកហើយទៅដើរលេងតាមរមណីដ្ឋាននានាជាពិសេសនៅតំបន់ក្នុងខេត្តសៀមរាប។

ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបដ្ឋានសាលា កុដិ ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តពោធិមង្គល ស្ថិតក្នុងភូមិវត្ត ឃុំព្រះឃ្លាំង ស្រុកស្ទឹកត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

លោកបន្តថា សូមកុំយកផលប្រយោជន៍របស់ជាតិ ទាំងមូលទៅភ្ជាប់ជាមួយអ្នកនយោបាយតែប៉ុន្មានរយនាក់ អ្នកនយោបាយដែលប្រព្រឹត្តខុសត្រូវតែអនុវត្តន៍តាមច្បាប់។ សម្តេចតេជោ មានតែខិតខំស្វែងរកសប្បុរសជនដើម្បីមកជួយប្រជាជនបន្ថែមទៀត។ នាពេលថ្មីៗនេះក្នុងស្រុកស្ទឹងត្រង់ នឹងទទួលបានស្ពានថ្មីមួយដែលអាចឆ្លងកាត់ពីស្រុកស្ទឹងត្រង់ ទៅកាន់ស្រុកមេមុត យ៉ាងងាយស្រួល ស្ពាននេះនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នគឺព្យាយាមស្វែងរកអ្នកវិនិយោគមកជួយក្នុងការអភិវឌ្ឍប្រជាជាតិរបស់យើងឲ្យមានការរីកចំរើនកាន់តែឆាប់រហ័ស ដែលផ្ទុយពីអ្នកនយោបាយប្រឆាំងមួយចំនួនដែលតែងតែរត់ទៅក្រៅប្រទេសដើម្បីពឹងបរទេសឲ្យផ្ដាច់ជំនួយ និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាវិញ។ ទាំងនេះមានតែធ្វើឲ្យប្រជាពលរដ្ឋកាន់ឈឺចាប់ដោយសារតែអ្នកនយោបាយទាំងនោះដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន គិតតែស្រលាញ់អំណាចជាងស្រលាញ់ប្រជាជនរបស់ខ្លួន។ កុំខ្វល់អ្នកនិយាយ អ្នករិះគន់ថា រដ្ឋាភិបាលអាក្រក់ គឺរដ្ឋាភិបាលគិតតែរឿងរកជំនួយ និងអ្នកវិនិយោគមកជួយប្រជាជន កសាង និងអភិវឌ្ឍន៍ប្រទេស។ លោកបានបន្តទៀតថា កន្លងមកមានអតីតគណបក្សប្រឆាំងបានលើកឡើងថារដ្ឋាភិបាលបានតែកៀបសង្កត់ប្រជាជនក្នុងប្រទេសឲ្យគាំទ្រ ហើយប្រជាពលរដ្ឋនៅក្រៅប្រទេសស្អប់សម្តេចតេជោ។ ប៉ុន្តែនាពេលថ្មីៗនេះ សម្ដេច លោកបានអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលី ដែលមានអ្នកគាំទ្រ និងទទួលស្វាគមន៍ សម្ដេច យ៉ាងច្រើនកុះករពោពេញទៅដោយភាពស្និតស្នាលបំផុត។

លោក បានបញ្ជាក់ថា នៅក្នុងប្រទេសរបស់យើងមិនមានសង្គ្រាមទៀតទេ មិនមានការសម្លាប់ខ្មែរគ្នាឯងទៀតទេ ប៉ុន្ដែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើសុវត្តិភាពភូមិ ឃុំ ទាំងនេះហើយដែលបានឆ្លើយតបទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានជឿទុកចិត្ត គាំទ្រសម្ដេចតេជោ និងគណបក្សប្រជាជន បន្តការដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្ដិភាពឥតឈប់ឈរ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...