Friday, March 30, 2018

​អ្នកជិះ​ម៉ូតូ​ស្លាប់​ទាំងអស់​បីនាក់​ ក្នុងករណីម៉ូតូ​និង​ឡាន​បុកគ្នា

រស្មីកម្ពុជា

សៀមរាបៈ​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​ដែលមាន​គ្នា​បីនាក់​បាន​បាត់​បង់ជីវិត​ទាំងអស់​ជា​បន្តបន្ទាប់​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ដែល​កំពុង​ជិះ​បុក​ជាមួយ​ឡានធំ​មួយគ្រឿង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦​ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​កាលពី​ម៉ោងជាង ៦​យប់​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​។​

រថយន្ត​និង​ម៉ូតូ​មាន​ទិសដៅ​ច្រាសទិស​គ្នា​ពី​លិចទៅ​កើត​។​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ឈ្មោះ​ទេ​ព្រោះ​ក្រោយ​ហេតុការណ៍​បាន​រត់​គេចខ្លួនបាត់ បន្សល់​រថយន្ត​ម៉ាក​គា ពណ៌​ស​ស្លាក​លេខ សៀមរាប​3A2068​ដឹក​ដី​ពី​កើ​តទៅ​លិច ។​

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ហ៊ា​ប កឹង ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង​ស្លាប់​នៅ​កន្លែងកើតហេតុ ។​ម៉ូតូ​បើក​ពី​លិចទៅ​កើត​។​​ចំណែកឯ​អ្នកជិះ​ពីក្រោយ​ពីរ​នាក់​ទៀត មានឈ្មោះ លើ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ស្លាប់​នៅ​កន្លែងកើតហេតុ​(​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ហ៊ា​ប កឹង​)​និង​ឈ្មោះ រ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ប៉ូលិស​បញ្ជាក់ថា​សព​ជនរងគ្រោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែកឯ​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​កន្លែង​អធិកា​ស្រុក​។​

​ប៉ូលិស​ពុំទាន់​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ​៕​

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...