Thursday, March 8, 2018

លោក ហេង សំរិន ដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ឆ្នាំ២០១៧ និងលើកទិសដៅបន្ដឆ្នាំ២០១៨


សន្និបាតផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ច ឆ្នាំ២០១៨ របស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ។

លោក ហេង សំរិន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះលោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតទាំងមូល ដែលបានខិតខំបំពេញភារកិច្ចគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវដោយច្នៃប្រឌិតនូវរាល់ការណែនាំ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស ជន្នះរាល់ការលំបាកឧបសគ្គនានាសម្រេចបាននូវលទ្ធផលធំៗជាច្រើន រួមចំណែកដល់ការធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍន៍ លើគ្រប់វិស័យ លើកកម្ពស់ជីវភាពរស់នៅ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត បានប្រសើរឡើងជាបន្តបន្ទាប់ ដែលស្របតាមគោលការណ៍ដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ជាពិសេសនោះគឺគណបក្សប្រជាជន ដើម្បីប្រជាជន សម្រាប់ប្រជាជន។

លោក ហេង សំរិន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទើបនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គណបក្សទទួលបានជោជ័យសម្រាប់ពេលខាងមុខនេះ។ ជាមួយនឹងទិសដៅភារកិច្ច ត្រូវអនុវត្តន៍បន្តនាពេលខាងមុខនេះ គឺពិតជាមានសារសំខាន់ណាស់ នោះគឺការប្តេជ្ញាចិត្ត យុទ្ធសាស្រ្តរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...