« ខ្ញុំភ័យពេក ហើយគេចេះតែ ខល មកច្រើនពេក ខ្ញុំចេះតែឆ្លើយៗទៅ ! ខ្ញុំដឹងខ្លួនថាខ្ញុំខុសហើយ.....» នេះជាសំដីរបស់ស្ត្រីម្នាក់នេះដែលបានផ្តល់ព័ត៌មានមិនពិតឆ្លើយតាមសំណួររបស់បុគ្គលវង្វែងជាតិ ជុន ចានបុត្រ នៃវិទ្យុអាសុីសេរី ។ សំដីប៉ុន្មានម៉ាត់ខាងលើរបស់ស្រ្តីនេះគឺស្មើនិងជះលាមកមួយកន្ថោរដាក់មុខ ជន ចាន់បុត្រនិងវិទ្យុអាសុីសេរីយ៉ាងដូច្នោះ ។
យ៉ាងម៉េចដែរ តើពួកអស់លោកនៅមុខក្រាស់ដល់ណាទៀត បើការពិតត្រូវបានលាតត្រដាងប៉ុណ្ណឹងទៅហើយនោះ ? ។ សូមកុំយកវិទ្យុមួយនេះមកធ្វើជាឧបករណ៍បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជាអោយសោះ ! គំនិតដ៏ថោកទាបរបស់ក្រុមអស់លោក ត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់ច្បាស់ណាស់ ។ សូមអស់លោកកុំព្យាយាមប្រើគំនិតដ៏អាក្រក់ៗបែបនេះតទៅទៀត សូមល្មមបញ្ចប់ទៅ ។


0 comments