Thursday, March 1, 2018

លិខិតមិត្តអ្នកអាន៖ ប្រើវិធីសម្លុតគម្រាមដាក់ទណ្ឌកម្មដើម្បីបើកផ្លូវឱ្យខ្មោចបក្សប្រឆាំងអាចមានមុខចរចា

បរាជ័យនៃចលនាបដិវត្តន៍ពណ៌ មិនអាចធ្វើឱ្យចៅហ្វាយនាយបរទេសរបស់ពួកប្រឆាំង បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ បើទោះបីជា CNRP ដែលជាអង្គការចាត់តាំងនយោបាយរបស់បរទេស ងាប់បាត់ទៅហើយក្តី ប៉ុន្តែចៅហ្វាយនាយបរទេស អាចប្រើព្រលឹងខ្មោច CNRP ឱ្យប្រឆាំងនឹងផលប្រយោជន៍ជាតិកម្ពុជាបន្តទៀត តាមបែបសង្គ្រាមអត់ស្រមោលមានលក្ខណៈជា «នយោបាយភេរវនិយម»ខុសពី «បដិវត្តន៍ពណ៌»។

ចលករនៃបដិវត្តន៍ពណ៌ គឺជា «សត្រូវមានស្រមោល» រីឯការប្រយុទ្ធក្នុងសង្គ្រាមបែបនយោបាយភេរវនិយម គឺយើងប្រយុទ្ធនឹង «សត្រូវអត់ស្រមោល»។ ចៅហ្វាយនាយបរទេសរបស់ពួកប្រឆាំង កំពុងប្រើយុទ្ធវិធីចង់ឱ្យយើងតបតផ្តោតលើគូប្រជែងដែលងាប់ទៅហើយដើម្បីឱ្យមហាជនខ្មែរយល់ឃើញថា CNRP នៅរស់ ឬក៏ អាចរស់ឡើងវិញ។ ដូច្នេះហើយទើបមានការពង្រាយក្រុមវាយប្រហារជាច្រើនទម្រង់ខុសៗគ្នា តម្រង់គោលដៅតែមួយ គឺឥស្សរភាពបុគ្គលរបស់សម្តេចតេជោសែន។ ពួកសត្រូវអត់ស្រមោលទាំងនោះ ប្តូរពីការវ៉ៃប្រហារចំៗមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មកជំនួសនឹងការប្រើពាក្យ «របបហ៊ុន សែន» វិញម្តង។ ឯចៅហ្វាយនាយបរទេសលើកទឹកចិត្តផង និងអូសទាញផង ដោយប្រើវិធីគ្រប់បែបយ៉ាង ដូចជាការផ្តល់ប័ណ្ណបញ្ជោរ ឬក៏មេដៃឱ្យទៅបុគ្គលសំខាន់ៗដែលគេចាត់ទុក ឬសង្ឃឹមថា ជា «ចលករនៃការផ្លាស់ប្តូរ»។
ទន្ទឹមហ្នឹងនេះដែរគេប្រើវិធី «គំរាមសម្លុត» ដាក់ទណ្ឌកម្មនេះ ទណ្ឌកម្មនោះ ដើម្បីឱ្យសតិអារម្មណ៍មហាជនគ្រប់និន្នាការ ច្របូកច្របល់ លែងនឹងនរ ហើយជាកត្តានាំឱ្យមានទម្ងន់លើការស្រមៃថា CNRP មិនទាន់ងាប់ទេ ឬក៏ងាប់ហើយអាចរស់ឡើងវិញ។ ការដែលមានសេចក្តីថ្លែងការណ៍ ប្រើ Logo CNRP បញ្ជាក់ពីការត្រៀមខ្លួនចរចាជាមួយ CPP គឺមិនមែនជារឿងចៃដន្យឡើយ ពោលគឺពិតជាស្ថិតក្នុងសេណារីយោណែងណងគ្នានូវអ្វីដែលអាមេរិក និង EU កំពុងតែធ្វើ។ តែយើងមិនចរចាជាមួយខ្មោចទេ ព្រោះកាល CNRP នៅរស់នៅឡើយ ពួកប្រឆាំងជាន់ឈ្លីវប្បធម៌សន្ទនាទៅហើយនោះ។ ម៉្យាងទៀត បើទោះបីជាបច្ចុប្បន្ននេះ មានរឿងផ្តាច់ជំនួយខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលការពិតគឺជារឿងគោលនយោបាយរួមរបស់រដ្ឋការលោក ដូណាល់ ត្រាំ សោះ ក៏គេអាចយកមកបំភ្លៃ ប្រើជាអាវុធវ៉ៃប្រហារកម្ពុជាបានដែរ។ រីឯ ការព្រមានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្នុងការលុបពន្ធអនុគ្រោះដែលជាបរិបទនៃជញ្ជីងពាណិជ្ជកម្មសោះ ក៏គេអាចយកមកប្រើជាអាវុធវាយប្រហារលើសតិអារម្មណ៍មហាជនខ្មែរផងដែរ។
ដូច្នេះវិធានតបតនឹងសង្គ្រាមអត់ស្រមោលនេះ តម្រូវឱ្យយើងត្រូវរួមគ្នាជ្រោងទង់លើកស្ទួយគុណតម្លៃរដ្ឋធម្មនុញ្ញពោលគឺ «ការពារឯករាជ្យអធិបតេយ្យជាតិឈរលើគោលនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍» ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ពង្រីកដៃគូសហប្រតិបត្តិការណ៍អន្តរជាតិ ដោយស្មើភាព និងស្មើមុខឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នា។ វិធានមួយទៀត គឺការពង្រឹង និងពង្រីកប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃអភិក្រមនយោបាយរបស់សម្តេចតេជោ សែន «មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល វះកាត់»សំដៅបញ្ចៀសប្រជាពលរដ្ឋពី «ការខឹងគោវៃរទេះ»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...