ក្រោយពីបញ្ចប់ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជននានាដែលបានចូលរួមកសាងសមិទ្ធផលក្នុងទីអារាមនេះរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញកាត់ប្ញស្សសីមា ព្រះវិហាវត្ត «ជ័យមង្គល» ដែលមានការចូលរួមពីពុទ្ធបរិស័ទជាច្រើនកុះករ។ វត្តអារាម
នេះគឺនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមបានធ្វើបុណ្យធ្វើទានដោយរីករាយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយនៅក្នុងថ្ងៃឧបោសថសីលនេះផងដែរ៕






0 comments