ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀងធ្វើ កិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាពអនុវត្តផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា "ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ រយៈពេល១ឆ្នាំ" ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត មេបញ្ជាការប្រតិបត្តិសឹករងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត អភិបាលស្រុកក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំង៨០ និងមេឃុំចៅសង្កាតទាំង៨០ ឃុំសង្កាត សរុប ចំនួន ៣១៩ នាក់ ៕



0 comments