Tuesday, March 20, 2018

ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងចំណាយប្រាក់៦០លានដុល្លារ បង្កើតគម្រោងថ្មី «អភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង» នៅកម្ពុជា

ក្នុងជំនួបពិភាក្សាជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅកម្ពុជា ហៅថា «គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង» ដែលនឹងចាប់ផ្ដើមពីឆ្នាំ២០១៩-២០២៤ ជាមួយទំហំទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។ លោកបានថ្លែងដូចនេះនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងការងារ ដោយផ្តោតទៅលើការអនុវត្តគម្រោងដែលកំពុងដំណើរការ និងពិភាក្សាកម្មវិធីដែលបានដាក់ស្នើ ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងក្រសួងការងារ សម្រាប់ឆ្នាំ២០១៩-២០២១ និងតម្រូវការជំនួយបច្ចេកទេសនានា។

លោក អ៊ិត សំហេង បានបញ្ជាក់ថា ជំនួបនេះនឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធភាព ការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១។ លោកថ្លែងយ៉ាងដូច្នេះថា «ធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំឱ្យមានគម្រោងមួយទៀត ហៅថា «អភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង» ដែលគម្រោងនេះនឹងបន្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៦០លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឱ្យមានភាពជិតស្និទ្ធបន្ថែមទៀត រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធាន ក៏ដូចជាបច្ចេកទេសឱ្យបានកាន់តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...