ពោធិ៍សាត់៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់ លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានប្រកាសថា មិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយនោះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម បានឧបត្ថម្ភ សំភារៈ និងថវិកា ជូនដល់គ្រួសារអតីតយុទ្ធជន២គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមរយៈក្រុមការងារចុះទៅដោយផ្ទាល់។
អំណោយដែលប្រគល់ជូនរួមមាន៖ ក្នុង១គ្រួសារៗ ទទួលបានថវិកា១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ទឹកស៊ីវ១យួរ ទឹកត្រី១យួរ មី១កេស ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ៥យួរ ប៊ីចេង១កញ្ចប់ និងថ្នាំពេទ្យ១កញ្ចប់។ គ្រួសារយុទ្ធជនដែលទទួលបានអំណោយរួមមាន៖
១-ឈ្មោះ យឹម ស៊ីថា ភេទស្រី អាយុ៦៣ (ពលី) រស់នៅភូមិ កែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
២-ឈ្មោះ អ៊ុ ចយ ភេទប្រុស អាយុ៨៨ (និវត្តជន) រស់នៅភូមិអូរពាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពិធីប្រគល់អំណោយនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធរភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តពោធិ៍សាត់ ដោយមានការចូលរួមលោក ជាង ឈន នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ លោក កែម សុភី នាយរងការិល័យទី៤ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ លោក ចាន់ សុខុម មេបញ្ជាការសឹករងក្រុងពោធិ៍សាត់ លោក យឹម ស៊ានហៃ អធិការក្រុងពោធិ៍សាត់ លោក សំ ថា មេបញ្ជាការកងរាជអាវុធហត្ថ ប៉ូលីសប៉ុស្តិ៍សង្កាត់បន្ទាយដី មេឃុំ មេភូមិ និងក្រុមការងារថ្នាក់ខេត្តសរុបចំនួន ២១នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ប៉ែន ណាវណ្ណ បានលើកឡើងថា មានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមានសន្តិភាព, មានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានការអភិវឌ្ឍន៍, មានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានក្តីសង្ឃឹមជានិច្ច, មានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយទេ ៕




0 comments