ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអនុប្រធាន សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឱ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨ ទាក់ទងនឹងការប្រកាស ភាពជាដៃគូរវាងគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា និងCineboxx Film &Televisoin Inc ប្រទេសកាណាដាបានបញ្ជាក់ថា ដោយក្រុមការងារ បានផលិតខ្សែភាព
យន្តគុនល្បុក្កតោ ដែលគ្រោងនឹងដាក់បញ្ចាំង ជូនមហាជន នាថ្ងៃទី០៨ ខែមីនា ស្អែកនេះ នៅសាលសន្និសីទ ចតុមុខ បន្ទាប់ចំណាយពេលផលិតអស់រយៈពេល ៥ឆ្នាំកន្លងទៅ។
ឯកឧត្តមបានបន្តថា ការប្រកាសភាពជាដៃគូនេះ ក្នុងគោលបំណងលើកកម្ពស់ការ យល់ដឹងជាសកល ពីគុនល្បុក្កតោខ្មែរ ដើម្បីឆ្លុះបញ្ចាំងបញ្ហាប្រឈមរបស់ប្រជាជនកម្ពុជា ក្នុងការស្តារឡើងវិញនូវ វប្បធម៌ ដែលស្ទើរ តែបាត់បង់ ក្នុងរបបសម័យខ្មែរក្រហមនៅទសវត្ស ១៩៧០។
សេចក្តីប្រកាសនេះនឹងធ្វើឡើង ស្របពេលនឹងការ ចាក់បញ្ចាំងភាពយន្តឯកសារ ដែលមានន័យថា “ការរស់ឡើងវិញនៃគុនល្បុក្កតោ” Surviving Bokotor។
ឯកឧត្តមបានបន្ថែមទៀតថា យើងបានចំណាយពេលអស់ជាង៥ឆ្នាំ ក្នុងការថត Surviving Bokotor ដែលជា ខ្សែភាព យន្តឯកសារតែមួយ ដែលចាប់យកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះរួមបញ្ចូលទាំងការ ប្រកួតប្រជែងគុនល្បុក្កតោអន្តរជាតិលើកដំបូង ដើម្បីឱ្យ ខ្សែភាពយន្តនេះក្លាយជាកំណត់ត្រារបស់ជាតិ។

ឯកឧត្តមបានលើកឡើងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែជួយគាំទ្រផ្តល់យោបល់ និងជួយសម្របសម្រួលដល់គម្រោងខ្សែភាពយន្តនេះ ចាប់តំាងពីការបង្កើតឡើង កាលឆ្នាំ២០១០ដោយ អ្នកផលិតខែ្សភាពយន្តជនជាតិ កាណាដា គឺលោក Mark Bochsler៕

0 comments