Credit: រស្មីកម្ពុជា
កំពង់ស្ពឺៈកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពបា ញ់សម្លាប់សត្វទន្សោងគោព្រៃកម្រមួយក្បាលដ៏ធំ ស្ថិតក្នងនៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំង ក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
សត្វទន្សោងគោព្រៃដែលជាសត្វកម្រជិតផុតពូជមួយប្រភេទនៅលើលោក។ ទន្សោងពណ៌ត្នោតទុំដ៏ធំមួយ ក្បាលត្រូវជនល្មើសបាញ់សម្លាប់រួចហើយ វះកាត់ភ្លៅសងខាង និងស្មាមុខសងខាង លើកដាក់លើរថយន្តរបស់ខ្លួន បម្រុងដឹកចេញតែត្រូវកងរាជអាវុធហត្ថ ស្រុកថ្ពង ខ្លួនបានទាំងយប់នៅកើតហេតុខាងលើតែម្តង។
លោក ឈន សុខគុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថ្ពង បានឱ្យដឹងថាជនសង្ស័យដែលឃា ត់ខ្លួនមានឈ្មោះ សូ ស៊ីណា ភេទប្រុសអាយុ៣៨ឆ្នាំ មានស្រុកកំណើត ភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។ បុរសនេះបានយកកាំភ្លើងពីរដើ(មិនដឹងម៉ាក់) ហើយត្រូវបានដកហូតរួមមានរថយន្តម៉ាកតូយ៉ូតាវី ហ្គោពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M7435 និងកែវឆ្លុះបួនគ្រឿង។
លោកបានបន្តថា សត្វទន្សោងគោព្រៃ មានទម្ងន់១២០គីឡូក្រាមបានបញ្ជូនទៅមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ។ ពេលនេះកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគរបាល ស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បាននិយាយបាននិយាយប្រាប់ រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមីនាថា ជនណាក៍ដោយឱ្យតែប្រព្រឹត្តិបទល្មើសខុសច្បាប់ត្រូវតែទទួលទោសតាមផ្លូវច្បាប់រដ្ឋកំណត់ជាធរមាន។ ជុំវិញករណីនេះប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ នៅវេលាដដែលនេះ មិនអាចធ្វើការទាក់ទងសុំបំភ្លឺបានទេ។
ចំណែកលោកចៅក្រមម្នាក់ បម្រើការនៅតុលាការ ខេត្តកំពង់ស្ពឺ សុំមិនបញ្ចេញឈ្មោះប្រាប់ រស្មីកម្ពុជា នៅ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ថា បើយោងតាមសាច់រឿងខាងលើបុរសនេះមានទោសពីរករណី។ ទីមួយការ ប្រើប្រាស់អាវុធខុសច្បាប់ និងទីពីរការបរបាញ់សម្លាប់សត្វព្រៃហាមឃាត់។
ប្រភពបន្តថា ទោសទាំងពីរករណីនេះ គឺការប្រើប្រាស់អាវុធខុសច្បាប់ធ្ងន់ធ្ងរជាង ការបាញ់សម្លាញ់សត្វទ ន្សោងគោព្រៃដែលមានទោសទណ្ឌត្រឹមតែមួយឆ្នាំទៅពីរឆ្នាំប៉ុណ្ណោះ។បើទោះជាយ៉ាងណាលោកចៅក្រមបានជំរុញឱ្យតុលាការត្រូវតែដាក់គុកជននេះឱ្យខាងតែបាន ដើម្បីធ្វើជាគំរូកុំឱ្យជនដ៏ទៃទៀត យកតម្រាប់តាម៕






0 comments