Monday, March 26, 2018

នៅថ្ងៃស្អែកនេះ លោក កឹម សុខា នឹងបង្ហាញខ្លួន នៅសាលាឧទ្ធរណ៍ ជាលើកទី២

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួនម្តងទៀត នៅសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ស្អែកនេះ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្ទិដ្ឋិភាពជាមួយបរទេស។ នេះជាការបង្ហាញវត្តមានលើកទី២ ហើយនៅសាលាឧទ្ធរណ៍។

នៅទំព័រ ហ្វេសប៊ុក របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៦ ខែមីនា បានសរសេរថា លោក កឹម សុខា នឹងមានវត្តមាននៅក្នុងសវនការ នៅថ្ងៃអង្គារ ទី២៧ ខែមីនា នៅម៉ោង៨:00ព្រឹក នៅសាលាឧទ្ធរណ៍ លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរបស់លោក កឹម សុខា។

លោក សំ សុគង់ មេធាវី លោក កឹម សុខា បញ្ជាក់បន្ថែមថា សវនាការនេះមានកម្មវត្ថុ ប្តឹងប្រឆាំងនឹងដីកា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបន្តពន្យារពេលឃុំខ្លួនលោក កឹម សុខា ៦ខែទៀត ។

គួររំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំង នឹងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...