Wednesday, March 28, 2018

ភាពស្រមើស្រមៃ ៩​ ចំណុច​ ដែល​ សម​ រង្ស៊ី​ និងក្រុមរបស់គេស្រែកថាឈ្នះ​ ❗️

១ - បានធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឆ្នាំ១៩៩៣ បានឈ្នះធ្លាក់ពីតំណែងនាឆ្នាំ១៩៩៤។

២- បង្កើតគណបក្សជាតិខ្មែរ នាឆ្នាំ១៩៩៥ បានឈ្នះដូរឈ្មោះទៅជាគណបក្ស សម រង្ស៊ី វិញ ។

៣- ដឹកនាំធ្វើបាតុកម្មប្រឆាំង និងលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៧បានឈ្នះធ្វើឲ្យមនុស្សស្លាប់ប្រមាណជា១៤នាក់ និងរបួសរាប់សិបនាក់។

៤- ចូលរួមការប្រកួតប្រជែងបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨រហូតដល់២០១៣ ទោះបីបានសំឡេងឆ្នោតខ្លះ តែនៅតែចាញ់គណបក្សប្រជាជនកម្ពុជាដដែល នេះហៅថាឈ្នះរបស់ សម រង្សី។

៥- សម រង្ស៊ី ឈ្នះតាំងពីធ្វើជាប្រធានគណបក្សមកអស់តួនាទីតំណែង រហូតអស់ជាសមាជិបក្ស ឈ្នះពីមានសិទ្ធិជាពលរដ្ឋធម្មតាមកជាទណ្ឌិត ឈ្នះតាំងពីនៅក្នុងស្រុករហូតរត់ចោលស្រុក ពនេចរកណ្តោចកណ្តែងឯនាយសមុទ្រ គ្មានកោះត្រើយ។

៦- ឈ្នះតាំងជាអ្នកប្រជាធិបតេយ្យ ក្លាយទៅជាអ្នកអនាធិបតេយ្យ ធ្វើសកម្មភាពឧទ្ទាមនិយមក្រៅច្បាប់ ដើរញុះញង់គ្រប់កន្លែងប្រឆាំង នឹងជាតិសាសន៍ឯងគ្មានស្រាកស្រាន្ត។

៧- ឈ្នះតាំងពីនៅជាអ្នកនយោបាយក្លាយទៅជាជនក្បត់ជាតិ ដើរតាមលំអានត្រកូលក្បត់ជាតិខ្លួនរហូតដល់ប្រព្រឹត្តអំពើសន្និដ្ឋិភាពជាមួយបរទេស និងហ៊ានចុះកិច្ចព្រមព្រៀងកាត់ដី៤ខេត្តឲ្យយួនសេរីកាន់កាប់ដែលជាទោសក្បត់ជាតិពេញទី។

៨- បង្កើតក្រុមឧទ្ទាមក្រៅច្បាប់ ប្រឆាំងនឹងប្រទេសខ្លួនឯង ដែលជាទោសក្បត់ជាតិថែមលើថែម។

៩- ឈ្នះតាំងពីមានដៃគូសន្ទនារហូតដល់អស់ដៃគូសន្ទនា ដោយសារខ្លួនឯងបំផ្លាញវប្បធម៌សន្ទនាចោល ឥឡូវមុខឆ្កែស្រែជម្រៅមករកសុំចរចា។ «ទាំង៩ចំណុចខាងលើនេះ គឺជាជ័យជំនះរបស់លោក សម រង្សី និងបក្ខពួកដែលមួយថ្ងៃឮតែឈ្នះៗរហូតអស់គូថខោ ហៅលែងឮតែម្តង។ សូមជូនពរឲ្យទណ្ឌិត សម រង្ស៊ីនិងបក្ខពួកបន្តឈ្នះ»៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...