Sunday, March 25, 2018

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស ការគោរពខ្ជាប់ខ្ជួននូវនីតិរដ្ឋ និងការជំរុញលទ្ធិប្រជាធិបតេយ្យ

យោងតាមសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឆ្លើយតបទៅនឹងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្ស ការគោរពយ៉ាងខ្ជាប់ខ្ជួននូវនីតិរដ្ឋ និងការជំរុញលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែមានលក្ខណៈល្អប្រសើរជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្ទុយស្រឡះពីការប្រកាសផ្សាយថា «កម្ពុជាបានមកដល់ផ្លូវបំបែកហើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានគូសបញ្ជាក់ថា និយាយពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌វិញ បច្ចុប្បន្ននេះប្រទេសកម្ពុជា ទទួលបានកំណើនឥតឈប់ឈរនៃសេដ្ឋកិច្ចជាមធ្យម ៧,៧% ក្នុងរយៈពេល២ទសវត្សរ៍ ហើយនឹងបន្តកើនឡើង ៧,១%ក្នុងឆ្នាំនេះ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ អត្រានៃភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៣% ក្នុងឆ្នាំ២០០៤ មក ១៣,៥% ក្នុងឆ្នាំ២០១៤ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត ក្នុងចំណោមប្រទេសដទៃទៀតក្នុងពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋគឺត្រូវពឹងផ្អែក និងពង្រឹងគ្នាទៅវិញទៅមក។ ការកាត់ទោស និងការផ្តន្ទាទោសជនដែលបានប្រព្រឹត្តល្មើសរបស់អាជ្ញាធរមានសមត្ថកិច្ច និងអនុលោមទៅតាមច្បាប់និងបទបញ្ញត្តិដែលមានជាធរមានដើម្បីសារៈប្រយោជន៍ផ្នែកយុត្តិធម៌ មិនត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ហើយក៏មិនគួរត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថាជា «ការប្រើប្រាស់ច្បាប់ដើម្បីគ្រប់គ្រង» (Rule by Law) នោះដែរ ព្រោះការពិតវាគ្រាន់តែការពង្រឹងនូវនីតិរដ្ឋតែប៉ុណ្ណោះ (Rule of Law)។

សូមអានសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិខាងក្រោម៖

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...