Sunday, March 25, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា «គណបក្សប្រជាជន គឺជាគន្លឹះនៃសន្តិភាព និងការអភិវឌ្ឍន៍»

នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជន គឺបាននាំមកនូវជោគជ័យដ៏ធំធេងបំផុតសម្រាប់កម្ពុជា ដែលមានការចូលរួមពីមន្រ្តីបក្ស និងសមាជិកបក្សគ្រប់ៗរូប។ យើងទាំងអស់គ្នាក៏បានដឹងច្បាស់ណាស់ថា «គណបក្សប្រជាជន គឺជាគន្លឹះនៃសន្តិភាព និងការអភិវឌ្ឍន៍»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើន ក៏យើងត្រូវទទួលស្គាល់អំពីស្ថានភាពពិតអំពីការលំបាកទាំងឡាយដែលយើងបានឆ្លងកាត់ឆ្ពោះមករកភាពងាយស្រួល និងល្អប្រសើរដូចសព្វថ្ងៃ។ សន្ទុះនៃវឌ្ឍនភាពកម្ពុជាបច្ចុប្បន្ន គឺមិនគួរឱ្យជឿ។ សន្តិភាព និងគ្រប់អ្វីៗដែលបានមកដោយលំបាកបំផុតនោះ គឺយើងត្រូវខិតខំចូលរួមថែរក្សាការពារឱ្យបានគង់វង្សបំផុត ទោះបីដោយតម្លៃណាក៏ដោយ។ ជាក់ស្តែង គឺយើងអាចមើលប្រទេសម៉ាលីស្រាប់ ដែលនៅឆ្នាំ ១៩៩៣ គឺបានបញ្ជូនកងទ័ព និងអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រទេសម៉ាលីមានស្ថានភាពដូចកម្ពុជានៅឆ្នាំ ១៩៨០។ នេះដោយសារប្រទេសគ្មានសន្តិភាព។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណដល់បងប្អូនជនរួមជាតិ និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានគាំទ្រ និងបោះឆ្នោតឱ្យតែ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំកសាងប្រទេសជាបន្តទៀត ជាពិសេសនៅថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...