Tuesday, March 13, 2018

លោកកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាជាបន្តទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតហើយ ហើយលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលលោកធ្វើដំណើរមកតាមផ្លូវ មានលោកតាលោកយាយមាមីងបងប្អូនបានជូនពរលោកឱ្យមានអាយុឱ្យវែង សុខសប្បាយ ដើម្បីជាម្លប់ដឹកនាំកូនចៅតទៅទៀត។ លោកបានបន្តថា បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាមក គឺប្រាកដជាបានពរជ័យទាំងអស់នេះហើយ ពរជ័យទាំងប៉ុន្មានមិនស្មើនឹងសន្លឹកឆ្នោតឡើយ ទោះបីទៅបន់ស្រន់នៅភ្នំគូលែន នៅអង្គរវត្តឯណាមិនស្មើនឹងសន្លឹកឆ្នោតមួយសន្លឹកដែលគូសឱ្យគណបក្សប្រជាជនកម្ពុជានោះទេ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...