រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធោតាមដានដឹងថា កូនប្រុសចិញ្ចឹមនាំប្រពន្ធគាត់ទៅដេកផ្ទះសំណាក់ បានរាយការណ៍ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវបេតុងគ្មានលេខ នៅចំណុចផ្ទះសំណាក់យីហោព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីបុរសដែលជាប្តី សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឱ្យដឹងថា គាត់ជាពេទ្យយោធា មានប្រពន្ធគាត់ឈ្មោះ ថ.គ.ស អាយុ៤៤ឆ្នាំ ស្នាក់នៅម្តុំកាំកូស៊ីធី សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូនប្រុសតូចអាយុ៦ឆ្នាំកន្លះ និងបានយកក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំមកចិញ្ចឹមធ្វើជាកូនចិញ្ចឹម រហូតមកដល់បច្ចុប្បន្នមានអាយុ២៨ឆ្នាំ ។
Credit: កោះសន្ដិភាពបុរសជាប្តីបានឲ្យដឹងទៀតថា គាត់ដឹងមិនច្បាស់ថា កូនចិញ្ចឹមរបស់គាត់លួចលាក់ទាក់ទងសហាយស្មន់ជាមួយប្រពន្ធរបស់គាត់តាំងពីពេលណាមកទេ ប៉ុន្តែកន្លងមកនេះគាត់បានឆែកមើលកាំម៉ារ៉ាសុវត្ថិភាពផ្ទះរបស់គាត់ ឃើញកូនចិញ្ចឹមគាត់រួមរក្សជាមួយប្រពន្ធនៅក្នុងផ្ទះ ។ ពេលដែលឃើញហើយ គាត់មិនទាន់មានប្រតិកម្មអ្វីទាំងអស់ បានតាមដាននឹងជួលម៉ូតូឌុបឱ្យតាមមើលប្រពន្ធ និងកូនចិញ្ចឹម ស្រាប់តែនៅយប់កើតហេតុ អ្នករត់ម៉ូតូឌុបបានទូរស័ព្ទប្រាប់ថា ឃើញប្រពន្ធ និងកូនចិញ្ចឹមនាំគ្នាចូលទៅផ្ទះសំណាក់ព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
បន្ទាប់ពីដឹងហើយ គាត់បានចុះទៅដល់ផ្ទះសំណាក់ សូមម្ចាស់ផ្ទះសំណាក់ចូលទៅមើលប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឲ្យចូលទៅរុករកទេ ព្រោះបុរសជាប្តីមិនបានដឹងច្បាស់ថា ស្ត្រីជាប្រពន្ធ និងកូនចិញ្ចឹមស្នាក់នៅបន្ទប់មួយណាឲ្យពិតប្រាកដ បើចូលទៅឆែកឆេរ នឹងធ្វើឲ្យផ្អើលដល់ភ្ញៀវ ដែលចូលទៅសម្រាកនៅផ្ទះសំណាក់ ទើបបុរសជាប្តីបានរាយការណ៍ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកអន្តរាគមន៍ក៏ម្ចាស់ផ្ទះសំណាក់មិនព្រមឱ្យចូលទៅឆែកឆេរតាមបន្ទប់នោះទេ ខ្លាចប៉ះពាលដល់ភ្ញៀវដទៃទៀត ។
ប្រភពដដែលបានបន្តទៀតថា កន្លងមកថ្មីនេះៗកូនចិញ្ចឹមរបស់គាត់មិនដឹងជាមានកាំភ្លើងខ្លីម៉ាក K៥៩ មកពីណានោះទេ បានយកមកគំរាមទារប្រាក់ពីគាត់អស់ចំនួនសរុបទាំង៧ម៉ឺនដុល្លារ ហើយគាត់ទៅប្តឹងសមត្ថកិច្ច ប៉ុន្តែគ្មានវិធានការណ៍ ។ មិនតែប៉ុណ្ណោះប្រពន្ធ និងកូនចិញ្ចឹមបានទិញថ្នាំញៀនយកមកជក់ជាមួយនៅក្នុងផ្ទះ ហើយបាននាំគ្នាចាកចេញពីផ្ទះរយៈពេល៣ខែមកហើយ ដោយនាំយកកូនតូចទៅជាមួយដែរ មិនដឹងថាទៅស្នាក់នៅកន្លែងណាទេ ។ ទើបតែនៅយប់កើតហេតុអ្នករត់ម៉ូតូឌុបបានប្រទះឃើញប្រពន្ធ និងចិញ្ចឹមនាំគ្នាចូលផ្ទះសំណាក់ធ្វើឲ្យមានការផ្អើលឆោឡោ តែម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឲ្យចុះទៅឆែកឆេរទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រាប់ថា ចាំព្រឹកឡើងចាំគាត់ទំនាក់ទំនងខាងម្ចាស់ផ្ទះសំណាក់ដើម្បីឆែកកាំម៉ារ៉ាសុវតិ្ថភាពឱ្យ ៕



0 comments