Thursday, March 8, 2018

លោក សុខ ឥសាន ថ្លែងថា ការចុះហត្ថលេខាកាត់ដីឱ្យយួនសេរីរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើក្បត់ជាតិមិនអាចអត់ឱនបានឡើយ


ក្រោយពីមានការបែកធ្លាយ ឯកសារលោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរនៅខេត្ត៤ នៃភូមិភាគឦសានឱ្យទៅលោក កុក ស មេដឹកនាំយួនសេរី ក្រោយគណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការឃុបឃិតជាមួយយួនសេរី របស់ទណ្ឌិត សម រង្ស៊ី គឺផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញនៃ
ព្រះរាជាណាចក្រកម្ពុជា ដែលជាការនាំភ្លើងសង្គ្រាមចូលកម្ពុជា និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

លោក សុខ ឥសាន បានបញ្ជាក់ថា ឯកសារចុះហត្ថលេខា ជាមួយមេដឹកនាំយួនសេរី ជាជនជាតិម៉ុងតាញ៉ាយួន របស់ទណ្ឌិត សម រង្ស៊ី ដែលបានសន្យាថា បើខ្លួនឈ្នះឆ្នោតបានកាន់អំណាច ខ្លួននឹងអនុញ្ញាតឱ្យយួនសេរីមកបោះទីតាំងនៅខេត្តខ្មែរចំនួន ៤ គឺ ក្រចេះ ស្ទឹងត្រែងរតនគីរី និងមណ្ឌលគីរីឱ្យពួកយួនសេរី រស់នៅនិងធ្វើសកម្មភាពប្រឆាំង នឹងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម គឺផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា មាត្រា៥៣ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធាឬចូល ក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យក្រឹត្យភាព របស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរលើកលែងតែ ក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។

សូមរំលឹកថា យោងតាមឯកសារ បែកធ្លាយបានឱ្យដឹងថា កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយ លោក កុក ស មេដឹកនាំយួន ជាជនជាតិដើមភាគតិច Degar (ជា២ភាសា ខ្មែរ និងអង់គ្លេស), មានទាំងវីដេអូទៀតផង ដោយលោក សម រង្ស៊ី សន្យាថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...