Thursday, March 8, 2018

តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក​ ជា វ៉ាន់ដេត ប្រតិកម្មចំពោះការភូតកុហករបស់ទណ្ឌិត សម រង្ស៊ី


ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បាននិយាយក្នុងបណ្តាញសង្គមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី គឺសម្តេចនាយករដ្ឋមន្រ្តីបានគំរាមកំហែងឱ្យនិស្សិតមកទទួលស្វាគមន៍សម្តេច បើមិនដូច្នោះទេ សម្តេចនឹងផ្តាច់អាហារូបករណ៍ទាំងអស់ មិនឱ្យរៀនតទៅទៀតទេ។ ទង្វើរកុហករបស់ទណ្ឌិត សម រង្ស៊ី
នេះ គឺធ្វើឡើងដើម្បីឱ្យសាធារណជនយល់ច្រឡំថារដ្ឋាភិបាលមានការគាបសង្កត់ និងគំរាមកំហែងសូម្បីតែនិស្សិតដែលរៀននៅក្រៅប្រទេសក៏ដោយ។ លោក ជា វ៉ាន់ដេត សូមបញ្ជាក់​ជូនទណ្ឌិត សម រង្ស៊ី ថា៖
១. និស្សិតភាគច្រើនដែលកំពុងសិក្សានៅទីនោះ គឺជានិស្សិតដែលទៅរៀនបង់ថ្លៃដោយខ្លួនឯង ដោយថវិការបស់ឪពុក-ម្តាយខ្លួន។ ដូច្នេះ និស្សិតទាំងនោះក៏គ្មានពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលកម្ពុជាដែរ ហើយរដ្ឋាភិបាលកម្ពុជាក៏គ្មានសិទ្ធិគំរាមកំហែងដល់និស្សិតទាំងនោះដែរ។
២.​ក្នុងពេលដែលមាននិស្សិតជាច្រើនកំពុងសិក្សាបង់ថ្លៃនៅប្រទេសអូស្ត្រាលី និងញូហ្សេឡែន ហើយក្នុងចំណោមនោះ ក៏មាននិស្សិតមួយចំនួនគឺជានិស្សិតអាហារូបករណ៍ ដែលរដ្ឋាភិបាលកម្ពុជាពុំបាន ចេញថ្លៃសិក្សាសម្រាប់និស្សិតទាំងនោះដោយផ្ទាល់ទេ។
៣.​កន្លងមក រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងដើម្បីចរចាជាមួយរដ្ឋាភិបាលបរទេស​ ក្នុងការ ស្វែងរកអាហារូបករណ៍ឱ្យនិស្សិតខែ្មរទៅរៀននៅក្រៅប្រទេស ហើយនិស្សិតដែលបានទទួលអាហារូបករណ៍ តាមរយៈរដ្ឋាភិបាលកម្ពុជាទៅរៀននៅក្រៅប្រទេស ឬតាមរយៈអង្គការឬស្ថាប័នផ្សេងៗរបស់អូស្ត្រាលី និងញូហ្សេឡែន គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យ និងរដ្ឋាភិបាលនៃប្រទេសនោះ។ គ្មានហេតុផលណាមួយដែលរដ្ឋាភិបាលកម្ពុជាមានសិទ្ធិគំរាមកំហែងឬផ្តាច់អាហារូបករណ៍នោះទេ ប្រសិនបើគាត់ ជានិស្សិតល្អ រៀនសូត្របានលទ្ធផលល្អ​ មិនធ្លាក់ និងគ្មានប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសគេ។
ក្នុងន័យនេះ លោក ជា វ៉ាន់ដេត សូម​ផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា អំពើកុហករបស់ទណ្ឌិត សម រង្ស៊ី អាចប្រជាពលរដ្ឋកម្ពុជាដែលមិនដឹង ពួកគាត់អាចមានការយល់ច្រឡំ តែនេះជាអំពើកុហកដែលថ្ងៃនេះលោកអាចកុហកគេជឿ ឬគេមិនជឿ តែអំពើកុហករបស់លោកមិនអាចស្ថិតស្ថេររហូតទេ។ ​លោកមិនមានលក្ខណៈសម្បតិ្តជាមេដឹកនាំប្រទេសទេ ពីព្រោះលោក​តែងតែកុហកប្រជាពលរដ្ឋរហូត និងញុះញង់ខ្មែរគ្នាឯង ដើម្បីតែសម្លេងឆ្នោត និងមហិច្ឆិតាចង់បានកាន់អំណាចតែប៉ុណ្ណោះ។ អំពើកុហកបោកប្រាស់និងញុះញង់ប្រជាជនបែបនេះជាអំពើក្បត់ជាតិ និងក្បត់ប្រជាជន។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...