Wednesday, March 14, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការចុះហត្ថលេខាសន្យាកាត់ដីឱ្យគេគឺជារឿងក្បត់ជាតិថ្មីមួយទៀតហើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃចរចារឿងព្រំដែនជាមួយប្រទេសជិតខាង មួយទឹក មួយផឹង មិនយល់ព្រមបោះបង់ឡើយ ប៉ុន្តែរឿងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ចុះហត្ថលេខាកាត់ទឹកដីខ្មែរ៤ខេត្តឱ្យវៀតណាមនៅពេលដែលខ្លួនឈ្នះឆ្នោតនោះមិនមែនជារឿងតូចទេគឺជារឿងក្បត់ជាតិមួយថ្មីទៀតហើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ ទៅកោះប៉ែន «ស្ពានកោះប៉ែន» ដែលស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ចុះហត្ថលេខាឱ្យគេ ៤ខេត្តហើយ ចោទហ៊ុន សែន ឥឡូវខ្លួនឯងហើយ។ ចឹងសុំ លោក កុក ស បញ្ជាក់ លោក កុក ស អត់ចេះខ្មែរមួយម៉ាត់។ រឿងនេះមិនតូចទេ កាត់ដីឲ្យគេ៤ខេត្ត ក្រសួងមហាផ្ទៃចាត់ការរឿងនេះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បើលោក កុក ស ជាខ្មែរមានចាំបាច់ត្រូវការចុះហត្ថលេខាជាមួយគ្នាកាត់ដីឱ្យគ្នាធ្វើអ្វី ហើយមួយទៀតលោក កុក ស នោះមិនចេះខ្មែរទេ គឺនិយាយភាសាអង់គ្លេស។ លោក ហ៊ុន សែន បានចាត់តាំងឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតរឿងចុះហត្ថលេខាកាត់ដីឱ្យវៀតណាមដែលជារឿងក្បត់ជាតិថ្មីមួយទៀតហើយ៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...