Wednesday, March 14, 2018

អាជ្ញាធរជាតិអប្សរាត្រៀមខ្លួនចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៨

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវកសំរឹទ្ធិស័ក ព.ស ២៥៦១ឈានចូល២៥៦២ខាងមុខនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងត្រូវរៀបចំឡើងនៅរមណីយដ្ឋានអង្គរ នឹងមានទម្រង់កាន់តែធំជាងឆ្នាំមុនៗ។

មានប្រសាសន៍ក្នុងពិធីជួបពិភាក្សាការងាររវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាស្តីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះនឹងបង្កើនកម្មវិធីរហូតដល់៣២កម្មវិធី ដែលបង្ហាញអំពីប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរដ៏សំបូរបែប ជាមួយការជួយចូលរួមពីយុវជនស្ម័គ្រចិត្តដល់ទៅជាង៤ពាន់នាក់។

យោងតាមបទបង្ហាញដោយ លោក សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិនៃព្រឹត្តការណ៍អង្គរសង្រ្កាន្ត បញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះនឹងកែសម្រួល និងបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានទាក់ទាញកាន់តែខ្លាំង ដូចជា សហស្សវិចិត្រវាយនា ដែលជាការកម្មវិធីបង្ហាញក្រមាខ្មែរដ៏វិចិត្រប្រវែង១០០០ម៉ែត្រ កម្មវិធីព្រៃប្រសិទ្ធិដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើនិងសត្វព្រៃ និងកម្មវិធីបាញ់ព្រួញជាដើម។ល។

លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានេះថា អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់ដើម្បីសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះហើយ។ ជាក់ស្តែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានដោះស្រាយជូននូវសំណូមពរ១០១ចំណុច ក្នុងចំណោយម១០៤សំណូមពរ ដែលក្រុមការងាររៀបចំព្រឹត្តិការណ៍បានស្នើមកអាជ្ញាធរជាតិអប្សរា។ ចំណុចដែលនៅសេសសល់តិចតួច ក្រុមការងារកំពុងបន្តដោះស្រាយជូនក្រុមការងាររៀបចំព្រឹត្តិការណ៍បន្ថែមទៀត។ គួររំឭកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់តំបន់រមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជាក់ស្តែងនៅឆ្នាំ២០១៧កន្លងទៅ ភ្ញៀវទេសចរមានចំនួនជាង១លាន៦សែន ដែលមានកំណើនដល់ទៅ៧២៥% ធៀបនឹងឆ្នាំ២០១៣ ដែលជាឆ្នាំដំបូងនៃការរៀបចំព្រឹត្តិការណ៍៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...