Monday, February 5, 2018

ការពារ​ខ្លួន នៅអំឡុងពេលមាន​ភ្លៀងកក់​ខែពីជំងឺផ្សេងៗ


Credit: Cambo Space
(បរទេស)៖ អ្នកអាចមានជំងឺ​ដោយសារតែការ​ចំលងមេរោគ ឬបាក់តេរី
ពីមនុស្សម្នាក់​ទៅកាន់មនុស្ស​ម្នាក់ និងពីកន្លែងមួយ​ទៅកាន់កន្លែង​មួយទៀត នៅអំឡុងដើមឆ្នាំ ដែលមានភ្លៀងកក់ខែជាបន្តបន្ទាប់បែបនេះ។

ដូច្នេះចូរអ្នកជៀសវាងពីការចម្លងមេរោគ​អស់ទាំងនេះ ដោយការ​សម្អាតដៃរបស់​អ្នកជាប្រចាំ ជាពិសេសបន្ទាប់​ពីក្រោយពេល​បើកបររួច។ ទោះបីជាដៃ​របស់អ្នកស្អាត​ក៏ដោយ មេរោគមួយចំនួន​ក៏អាចទំនៅលើដៃ​របស់អ្នកបានដែរ។ ក៏ប៉ុន្តែ​ពពួកបារ៉ាសិតប្រភេទ​ទាំងនេះ ពុំមានផលប៉ះពាល់​ដល់សុខភាព​នោះទេប្រសិនបើអ្នក​ប៉ះខ្លួនប្រាណ​របស់អ្នក។

ផ្ទុយទៅវិញ កន្លែងដែល​វាចំលងមេរោគលឿន​ជាងគេ និងអាចនាំ​ឲ្យមានការ​ប៉ះពាល់គឺ
ផ្ទៃមុខរបស់​អ្នកដែលមាន​រួមទាំង ភ្នែក មាត់ និងច្រមុះ។ អ្នកគួរតែកុំ​ធ្វើការអង្អែលផ្ទៃ​មុខញឹកញាប់​ខ្លាំងពេក។ មេរោគ និងការចំលង​មេរោគអាចរស់នៅ​បានគ្រប់ទៅ​កន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវា​មានឱកាស ក្នុងការបង្ហាញខ្លួនច្រើនជាងគេនោះ គឺនៅកន្លែង​ដែលមាន​អ្នកជំងឺ។


ប្រសិនបើអ្នក​ដឹងថា មានអ្នកជំងឺផ្តាសាយ​នៅជិតខ្លួន ចូរអ្នកព្យាយាម​នៅឲ្យឆ្ងាយ
ដើម្បីកុំឲ្យមេរោគ​មានការរីករាលដាល​ខ្លាំង​ជាងនេះ។ នៅក្នុងរដូវ​ផ្តាសាយ ចូលអ្នកជៀសវាង​ទទួលទាន​អាហាររួម ឬអាហារ​ជាក្រុម ដែលវាអាច​ចំលងមេរោគ​បានយ៉ាងលឿន​បំផុត ជាពិសេស​នៅពេល ដែល​មានអ្នកមាន​ជំងឺផ្តាសាយ​ចូលរួមជាមួយ ពីព្រោះនៅពេល​ដែលពួកគេធ្វើការ​កណ្តាស់ ពួកគេតែងតែ​យកសដៃទៅខ្ទប់ ហើយមេរោគ​ទាំងនោះក៏ឆ្លង​តាមរយៈដៃ និងការប៉ះពាល់ខ្លួន​ប្រាណ​របស់ពួកគេ។


ទោះបីជាអ្នកមិន​មានជំងឺក៏ដោយ ក៏អ្នកគួរតែគេង​ឲ្យបានគ្រប់គ្រាន់​ដែរ ដើម្បីជួយឲ្យ​រាងកាយរបស់​អ្នកមាំមួន និងអាចទប់ទល់​ជាមួយមេរោគ​ផ្សេងៗពិសេស​មេរោគផ្តាសាយ។ការទទួល​ទាន​គ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធ​ការពារ​រាងកាយមានសភាព​ចុះខ្សោយ ដូច្នេះវាងាយ​នឹងធ្វើឲ្យអ្នក​មានជំងឺ។ នៅពេលដែល​រាងកាយ​របស់អ្នក ធ្វើការប្រឆាំង​នឹងជំងឺ ប្រព័ន្ធការពារ​រាងកាយរបស់អ្នក​ ត្រូវធ្វើការជ្រុល​ម៉ោង ដែលជាហេតុធ្វើ​ឲ្យអ្នកបាត់ប​ង់​ជាតិទឹក។ ដូច្នេះ អ្នកគួរ​ទទួលទានទឹក​ឲ្យបានច្រើន​ជាប្រចាំ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...