(បរទេស)៖ គ្រប់ភេសជ្ជៈទាំងអស់សុទ្ធតែមានគុណប្រយោជន៍ល្អៗ ដើម្បីទទួលទាន តែវាអាស្រ័យទៅលើថា តើយើងត្រូវជ្រើសរើសប្រភេទមួយណា ដើម្បីទទួលបានផលប្រយោជន៍ សម្រាប់សុខភាពរាងកាយ ដែលយើងចង់បាន។ នៅក្នុងនោះភេសជ្ជៈដែលល្អៗសម្រាប់រាងកាយរួមមាន៖
១. ទឹកក្រូច៖ ជាទឹកផ្លែឈើដែលពេញនិយមជាងគេ នៅក្នុងចំនោមទឹកផ្លែឈើទាំងឡាយ
ព្រោះវាមានរសជាតិឆ្ងាញ់ គួរឲ្យចង់ទទួលទាន សម្បូរទៅដោយវីតាមីន C
ជួយរំលាយស្លែស បំបាត់ការឈឺក និងជួយលាងជម្រះសារធាតុពុលនៅក្នុងរាងកាយ។
អ្វីដែលសំខាន់ គឺវាមានក្លិនក្រអូបស្រាលៗ ធ្វើឲ្យចិត្តគំនិតធូរស្រាល
សមស្របជាមួយអ្នកដែលមានអារម្មណ៍តានតឹង។
២. ទឹកខ្ញី៖ ប្រសិនបើអ្នកមានអការៈស្រវឹងធីងធោង ដោយសារតែការទទួលទានស្រា
ទឹកខ្ញី អាចជួយបំបាត់បញ្ហានេះបាន។ ជាពិសេស គឺទឹកខ្ញីក្តៅៗលាយស្ករត្នោត
១ស្លាបព្រាបាយ។ ធ្វើដូច្នេះ អការៈធីងធោងនឹងបាត់ភ្លាមៗតែម្តង។
៣. ទឹកបន្លែ៖ គ្រប់បន្លែសុទ្ធតែមានប្រយោជន៍ទាំងអស់ ព្រោះវាសម្បូរដោយវីតាមីន
ជាច្រើនប្រភេទ ក្នុងនោះរួមមាន វីតាមីន C វីតាមីន A អាស៊ីតហ្វូលីក និងសារធាតុរ៉ែផ្សេងៗ ដូចជាសូដ្យូម ប៉ូតាស្យូម និងស័ង្គសី ជាដើម។ អ្វីដែលសំខាន់នៅក្នុងបន្លែមានជាតិស្ករហ្រ្វុកតូស ដែលអាចកម្ចាត់បញ្ហាអស់កម្លាំង និងហត់នឿយបានយ៉ាងល្អ។
៤. កាហ្វេ៖ កាហ្វេអាចជួយជំរុញឲ្យខួរក្បាលស្រស់ថ្លា បង្កើនភាពស្វាហាប់ដល់រាងកាយ ព្រមទាំងជួយឲ្យរាងកាយអាចធ្វើការធ្ងន់បានពេញមួយថ្ងៃ។ ក្រៅពីនេះ គ្រាប់កាហ្វេ
ថែមទាំងជាថ្នាំដែលអាចបន្ថយក្រួសនៅក្នុងប្រមាត់ មហារីកពោះវៀន
បន្ថយអការៈរបស់ជំងឺហឺត និងជួយឲ្យអ្នកអាចហាត់ប្រាណបានយូរជាងមុន
ដោយមិនធ្វើឲ្យហត់ខ្លាំងពេកឡើយ ជាពិសេសជួយសម្រកទម្ងន់៕
0 comments