Thursday, February 22, 2018

ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ពិនិត្យ​សុខភាព​នៅ​ប៉េកាំង​

Credit: រស្មីកម្ពុជា
(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ មុនិនាថ សហ​នុ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។

​អញ្ជើញ​ថ្វាយ​ព្រះរាជា​ដំណើរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ព្រឹក​មិញ រួមមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​អំឡុង​អវត្តមាន​ព្រះមហាក្សត្រ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ជួយ​ព្រះ​​អង្គ​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី​៕​





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...