Tuesday, February 20, 2018

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​២០ ខែឧសភា​ជា​ថ្ងៃបុណ្យ​ជាតិ ដែល​ត្រូវ​ឈប់សម្រាក​

Credit: រស្មីកម្ពុជា
​ភ្នំពេញ​:​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ម្ពុ​ជា​។ ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ក៏ត្រូវ​បានកំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បានកើត​មាននៅ​ក្នុង​រប​ប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​។​

​ក្នុង​អនុក្រឹត្យ បានសម្រេច​កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ នៅ​ប្រទេស​កម្ពុជា សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ​និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩ ក្នុង​គោលដៅ ៥ ចំណុច រួមមាន​៖ ទី​១-​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ទី​២-​លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ ទោះជា​នៅរស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ​។ ទី​៣-​ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​។​ទី​៤-​ចូលរួម​ក្នុងការ​ផ្សះផ្សា​ជាតិ​និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​ក្នុងសង្គម​កម្ពុជា និង​ទី​៥-​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សាជាថ្មី​។​
​អនុក្រឹត្យ ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​កំណត់ថា “​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​”​។ ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ សាសនា ឬ​ទំនៀមទម្លាប់​របស់ខ្លួន ក្នុង​គោលបំណង​ដូច​មានចែង​ខាងលើ​។​
​សូមបញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុនសែន បានចេញ​អនុក្រឹត្យ សម្រេច កំណត់​យក​ថ្ងៃទី​២០ ខែឧសភា​ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​នេះ​បាន​ធ្វើឡើង​យោងតាម​សំណើ​របស់​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...