យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារប្រមាណ ២០០នាក់ កំពុងដាក់ពាក្យ និងរង់ចាំសម្ភាសន៍ការងារជាមួយក្រុមហ៊ុនធំៗទាំង៧ ដែលផ្តល់ឱកាសការងារជាច្រើនជំនាញ រហូតដល់
ជាង១ពាន់កន្លែង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់អ្នកមិនទាន់បានមក សូមរួសរាន់ព្រោះឱកាសមានតែពីរថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២៧-២៨ ខែកម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៨:០០ នាទីព្រឹក ដល់ម៉ោង ៥:០០ រសៀល។ កុំភ្លេចយកប្រវត្តិរូបសង្ខេប CVs មកផង! សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ទូរស័ព្ទលេខ៖ 077 232378/016 786655៕
0 comments