ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងភរិយា ដោយមានការរួម
ដំណើរពី លោក លោកស្រី អភិបាលរងខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ទៅចែកជូនជនរងគ្រោះ ចំនួន៣គ្រួសារដោយសារភ្លើងឆេះផ្ទះ កាលពីម៉ោង៩យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិទី៤ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកប្រធានបានសម្ដែងនូវការសោកស្តាយចំពោះឧប្បទ្ទវហេតុ ដែលបណ្តាលឲ្យមានភ្លើងឆេះផ្ទះសម្បែង របស់បងប្អូនទាំង ៣គ្រួសារ ព្រមទាំងបានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ និងគិតគូដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ វណ្ណៈភាព ជាតិសាសន៏ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់ជូនដល់បងប្អូនទាំងនោះរួមមាន៖ ១គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរជាងគេទទួលបាន អង្ករ៥០គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ ត្រីខ១០កំប៉ុង ទឹកសុទ្ធ២កេស មី១កេស តង់កៅស៊ូ១ផ្ទាំង សំភារផ្ទះបាយ១ សំភារដំណេក១ឃីត និងថវិកា២០ម៉ឺនរៀល។ ចំណែកឯជនរងគ្រោះ ២គ្រួសារផ្សេងទៀតដែលរងគ្រោះស្រាលជាងនោះ ផ្តល់ជូនថវិកា១០ម៉ឺនរៀល និងសម្ភារដូចគ្នា៕
0 comments