(វ៉ាស៊ីនតោន)៖ មីស៊ីលអាមេរិក SM-3 បាញ់ចេញពីការសាកល្បង នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Aegis
នៅឯឆ្នេរហាវ៉ៃ បានបរាជ័យក្នុងការស្ទាប់ចាប់មីស៊ីល ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ការខូចខាតនោះទេ។
នេះបើតាមក្រុមមន្ត្រី អាមេរិកដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ទីភ្នាក់ងារការពារមីស៊ីលអាមេរិកបានទទួលស្គាល់ថា ខ្លួនបានដឹកនាំការធ្វើតេស្ដប្រព័ន្ធ
មីស៊ីល Aegis តាមរយៈការបាញ់មីស៊ីលប្រភេទ Standard Missile-3 (SM-3) Block IIA ដើម្បីស្ទាក់ចាប់មីស៊ីល
មួយទៀតដែលត្រូវបានចេញពីតំបន់ Kauai នៃរដ្ឋហាវ៉ៃកាលពីថ្ងៃពុធ។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីលទ្ធផលនៃការ
ធ្វើតេស្ដនេះនៅឡើយទេ ខណៈក្រុមមន្ត្រីអាមេរិកជាច្រើននាក់អះអាងថា ការធ្វើតេស្ដនេះបានបរាជ័យហើយ។ គួររំលឹកថា កាលពីខែកក្កដា កន្លងទៅ ការធ្វើតេស្ដមីស៊ីល SM-3 Block IIA ក៏ត្រូវបានគេរាយការណ៍ថា បានទទួល
បរាជ័យផងដែរក្នុងការស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យម ហើយក្នុងពេលជាមួយគ្នាទីភ្នាក់ងារពារមីស៊ីលអាមេរិក បាន
បន្ទោសថា វាគឺជាកំហុសរបស់មនុស្ស មិនមែនដោយសារគ្រាប់មីស៊ីលនេះទេ។ ចំណែកឯ ការបាញ់សាកល្បងមីស៊ីល
ប្រភេទនេះបានបរាជ័យជាលើកទី ២ ដោយវាមិនអាចបាញ់ចំគោលដៅ។ មីស៊ីល SM-3 Block IIA
ត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នាជាមួយជប៉ុន ក្នុងគោលបំណងទប់នឹងការគំរាមកំហែង ពីសំណាក់មីស៊ីលកូរ៉េខាងជើង៕

0 comments