Wednesday, January 24, 2018

វិធីសាស្ត្រថ្មីក្នុងការ «វាស់ចម្ងាយរវាង ផែនដី និងព្រះច័ន្ទ» របស់ចិន ពិតជាមិនធម្មតាមែន!

Credit: Cambo Space
(ប៉េកាំង)៖ ក្រុមអ្នក​វិទ្យាសាស្រ្ត បានសម្រេចជោគ​ជ័យជាលើកដំបូង​របស់ខ្លួន នៅក្នុងការពិសោធន៍​ស្រាវជ្រាវ​វិធីសាស្រ្ត Lunar Laser Ranging (LLR) ពោលគឺ​ការវាស់រយៈចម្ងាយរវាងផែនដី និងព្រះច័ន្ទ តាមរយៈការ​ប្រើប្រាស់ប្រព័ន្ធ​ តេឡេស្កូបឡាស៊ែរ​​​មួយ​គ្រឿង មានមុខកាត់ប្រវែង ១.២ម៉ែត្រ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែ​មករា ឆ្នាំ២០១៨។


ដោយផ្អែកទៅលើរលក​សញ្ញានៃសន្ទុះកាំ​រស្មីឡាស៊ែរ ដែលជះចេញពី​ឧបករណ៍​ចំណាំងផ្លាត បង្កប់នៅលើ​ឋានព្រះច័ន្ទ ដោយ​ក្រុម​​បេសកកម្ម Apollo 15 របស់​សហរដ្ឋអាមេរិក ក្រុមវិទ្យាសាស្រ្ត​វិទូចិន មកពីមូលដ្ឋាន​ឃ្លាំមើលតារាសាស្រ្ត​ក្នុងខេត្ត Yunnan បាន​ធ្វើ​ការ​វាស់វែងរយៈ​ចម្ងាយ រវាង​ឧបករណ៍ចំណាំងផ្លាត​​របស់ Apollo 15 និងស្ថានីយ Yunnan ឃើញថា មានចម្ងាយ​ចន្លោះពី​ ​៣៨៥,៨២៣.៤៣៣គីឡូម៉ែត្រ ទៅ ៣៨៧,១១៩.៦០០គីឡូម៉ែត្រ កាលពី​ដើមសប្តាហ៍នេះ (ចម្ងាយផ្លូវ​ការគឺ ៣៨៤,៤០០គីឡូម៉ែត្រ​)។

បើតាមទ្រឹស្តី បច្ចេកវិទ្យា LLR គឺជាការវាស់​ចម្ងាយរវាងភពផែនដី និងឋាន​ព្រះច័ន្ទ តាមរយៈការ​គណនា ទៅលើរយៈពេល ដែល​សន្ទុះ​​កាំរស្មីឡាស៊ែរ​មួយ​ត្រូវការ ដើម្បីធ្វើដំណើរ​ពីស្ថានីយ​វិទ្យាសាស្រ្តមួយ​កន្លែង នៅលើភព​របស់យើង ទៅកាន់ឧបករណ៍​ចំណាំង​ផ្លាត​នៅ​លើឋានព្រះច័ន្ទ ហើយត្រឡប់​មកវិញ។ឮ

គួរជម្រាបថា LLR ខាងលើនេះ ត្រូវបាន​ធ្វើឡើង នៅក្នុងបរិបទ​ដែលចិន កំពុងរៀបចំ ចេញបេសកកម្ម​រុករកលើឋាន​ព្រះច័ន្ទ Chang’e-4 នា​ឆ្នាំ២០១៨នេះ។ យាន​អវកាស Chang’e-4 ត្រូវគេរំពឹងថា នឹងធ្វើការចុះចត​នៅលើផ្ទៃមួយចំហៀង​ទៀតរបស់​​ព្រះច័ន្ទ ដែលគេ​ហៅថា The Far Side ឬក៏ The Dark Side ដើម្បីធ្វើការ​សិក្សាស្រាវជ្រាវ​នៅទីនោះ ​ជាលើកដំបូង​បង្អស់។


សម្រាប់បេសកកម្ម​នៅឋានព្រះច័ន្ទនេះ គេសង្កេតឃើញថា មានតែបីប្រទេស​ប៉ុណ្ណោះ ដែលកំពុង​នាំមុខ និងសកម្មភាព​ជាងគេ នោះគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនផ្ទាល់តែម្តង។ សម្រាប់ចម្ងាយ​ជាផ្លូវការរវាងផែនដី​នឹងព្រះច័ន្ទ ដែលត្រូវបានដាក់​បញ្ចូលទៅក្នុង​ឯកសារផ្លូវការ សម្រាប់សិស្សធ្វើ​ការសិក្សានោះ គឺ 384,400 km ហើយបើគិតពី​ជាល្បឿនពន្លឺវិញ គឺបើយើងជិះពីផែនដី​ទៅព្រះច័ន្ទ ត្រូវបើពេលតែមួយ​វិនាទីប៉ុណ្ណោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...