ផ្អែកតាមការអះអាង និងការប្តេជ្ញាចិត្តរបស់ លោក ណាកាណេ អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសជប៉ុន នៅតែជំរុញការអភិវឌ្ឈន៍របៀងខាងត្បូង ក្នុងនោះមានការអភិវឌ្ឈន៍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការអភិវឌ្ឈន៍កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ការតបណ្តាញខ្សែអគ្គិសនី និងការជំរុញការអភិវឌ្ឈន៍ធនធានមនុស្សនៅកម្ពុជា។
តាមរយៈការប្តេជ្ញាចិត្តរបស់ជប៉ុននាពេលនេះ គឺស្របពេលដែលព្រឹទ្ធសមាជិកអាមេរិកមួយក្រុមតូច បានចលនាឲ្យបណ្តាប្រទេសនានានៅលេីពិភពលោកនាំគ្នាឲ្យដាក់ប្រទេសកម្ពុជានៅឯកោ ដោយសារកូនជឹងរបស់អា មេរិកមានពិរុទ្ធភាពត្រូវប្រឈមចំពោះមុខច្បាប់នៃកម្ពុជា។
ដូច្នោះ ការប្តេជ្ញាចិត្តរបស់ជប៉ុន បានបញ្ជាក់ពីភាពដ៏រឹងមាំ និងដ៏មុតស្រួច នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ទសាស្ត្រ រវាងប្រទេសទាំងពីកម្ពុជា- ជប៉ុន ។ ហេីយបញ្ហានេះក៏សបញ្ជាក់ច្បាស់ពីបរាជ័យរបស់ពួកអមិត្ត ដែលមានបំណងចង់ចងកម្មចងពៀរនឹងកម្ពុជា ដោយសារតែចង់ជួយអាយ៉ងរបស់ខ្លួនមិនបានដូចក្តីបំណង៕
0 comments