Tuesday, January 30, 2018

គោលការណ៍ ៥ចំណុចរបស់ ទណ្ឌិត សម រង្សី ក្នុងការបំផ្លាញជាតិ


    ដេីម្បីបំផ្លាញជាតិ និងផលប្រយោជន៍របស់ប្រជាជន ទណ្ឌិត សម រង្សុី បានដាក់ចេញនិងកំពុងអនុវត្តគោលការណ៍ញុះញង់ ៥ចំណុចគឺ÷
ទី១- បានញុះញង់ឲ្យបរទេសដាក់គំនាបមកលេីរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានធ្វេី បានដេីរ អុចអាលជុំវិញផែនដីរួចហេីយ តែគ្មានបានផលទាល់តែសោះ។

ទី២- បានញុះញង់ឲ្យបរទេសបិទទីផ្សារនាំចូលទំនិញពីកម្ពុជា និងញុះញង់ឲ្យកម្មករ និយោជិតបះបោរធ្វេីបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយបញ្ហាជូនកម្មករ និយោជិតបានជាច្រេីនរួចហេីយ រួមមានប្រាក់ឈ្នួលអប្បរមា និងប្រាក់ឧបត្ថម្ភផ្សេងៗ ដេីម្បីលេីកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត។
 
ទី៣- បានញុះញង់ឲ្យប្រជាពលរដ្ឋ និងកសិករបះបោរប្រឆាំងនឹងការវិនិយោគផ្សេងៗ តែមិនបានសម្រេចនោះទេ។ ដោយសារការវិនិយោគទុននេះ ហេីយទេីបកូនចៅប្រជាពលរដ្ឋមានការងារធ្វេី និងមានការងារបម្រេីសេវាផ្សេងៗនៅជុំវិញតំបន់រោងចក្រ សហគ្រាស រឿងអីទៅជឿតាម ទណ្ឌិត សម រង្សុី។

ទី៤- បានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ ងាកមកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺមិនអាចមានទាល់តែសោះ ដោយសារកងកម្លាំងប្រដាប់អាវុធកំពុងរកមុខជនញុះញង់ ប្រព្រឹត្តិបទល្មើសច្បាប់បង្កចលាចលក្នុងសង្គមដើម្បីបង្រ្កាបរឿងអីទៅជឿ ទណ្ឌិត សម រង្សុី ក្បាលមិនជាប់មេឃ ជេីងមិនជាប់ដីនោះ។
     
ទី៥- បានញុះញង់បំផុសបំផុលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឲ្យងាកមកគាំទ្រ ទណ្ឌិត សម រង្សុី និងក្រុមជនរត់ចោលស្រុក គឺមិនអាចអាចទៅរួចឡេីយ។ គ្មានសមាជិកសមាជិកាណាម្នាក់ងាកមកតាមក្រុមជនក្បត់ជាតិ បំផ្លាញផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋខ្លួនឯងនោះទេ កុំសង្ឃឹមឲ្យសោះ។
    ដូច្នោះ គោលការណ៍ញុះញង់អុចអាលទាំង ៥ចំនុចខាងលេីនេះ បានបញ្ជាក់ឲ្យឃេីញថា ទណ្ឌិត សម រង្សុី កំពុងអស់សង្ឃឹមយ៉ាងខ្លាំងបំផុត និងបានឆ្លេឆ្លារកទិសតំបន់មិនឃេីញឡេីយ អស់ផ្លូវដេីរ ធ្លាក់ទឹកចិត្តខ្លួនឯង រត់ទៅពឹងខាងណា ក៍ឥតបានការ គ្មានន័យ មានតែភាពតែលតោល និងឯកោយ៉ាងខ្លាំង និងបាត់បង់ម្ចាស់ការ ហេីយចេះតែធ្វេីសកម្មភាពទៅមកៗទាំងអស់សង្ឃឹមក្នុងឆាកជីវិត ដែលគង់មានថ្ងៃណាមួយនឹងចងកសម្លាប់ខ្លួនជាមិនខាន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...