Tuesday, January 30, 2018

សមាជិកសភាអាមេរិកមួយក្រុមតូច បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃកម្ពុជា!


កុំអាងមាឌធំ! សមាជិកសភាអាមេរិកមួយក្រុមតូច បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃកម្ពុជា!
    មានសមាជិកសភាអាមេរិកមួយក្រុមតូច បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលករណីនេះ គឺជាការរំលោភបំពានដ៏ងងេីលចំពោះឯករាជ្យ អធិបតេយ្យ និងផលប្រយោជន៍សន្តិភាពរបស់ប្រទេសកម្ពុជាដោយឥតអៀនខ្មាស់។

    សមាជិកសភាអាមេរិកមួយចំនួនតូចនេះ បានសរសេរសំបុត្រស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងចំណាត់ការផ្សេងទៀតមកលើប្រជាជាតិកម្ពុជាទាំងមូលប្រកបដោយចេតនាទុច្ចរិត និងពិសពុល ក្នុងន័យបំផ្លាញសន្តិភាព សន្តិសុខ និងការរីកចម្រេីនរុងរឿងនៃកម្ពុជា។

    ជនរួមជាតិកម្ពុជា មានការហួសចិត្ត និងសោកស្តាយ ចំពោះអត្តចរិតដ៏អាក្រក់ និងអគតិរបស់សមាជិកសភាមួយក្រុមតូចរបស់អាមេរិក ដែលបានបង្ហាញឲ្យឃេីញយ៉ាងច្បាស់នូវចរិតចក្រពត្តិនិយមហួសសម័យកាសទៅហេីយ ព្រោះថា សព្វថ្ងៃនេះ កម្ពុជា គឺជារដ្ឋសមាជិកពេញសិទ្ធិ ដែលមានសិទ្ធិស្មើភាពគ្នាជាមួយរដ្ឋដទៃទៀត នៅក្នុងអង្គការសហប្រជាជាតិ។
    ចំពោះលិខិតរបស់សមាជិក សភាអាមេរិកមួយក្រុមតូចរបស់អាមេរិក វាគ្រាន់តែជាញាត្តិនៃការ លេីកមតិតែប៉ុណ្ណោះ។ ចំណែកអង្គការសហប្រជាជាតិ គឺជាសមាគមសហប្រជាជាតិនៃអង្គការនីតិប្រតិបត្តិ ឬហៅថារដ្ឋាភិបាល ហើយពុំមានអ្វីពាក់ព័ន្ធគ្នានោះឡើយ។                   
    កម្ពុជាទទួលបានឱកាស និងសិទ្ធិសេរីភាពក្នុងការជ្រើសតាំងតំណាងរបស់ខ្លួន មានរយៈពេលប្រាំអាណត្តិរួចមកហេីយ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការបោះឆ្នោតនេះ គឺធ្វើតាមកាលកំណត់ ដែលមានចែងដោយច្បាប់ និងគោលការណ៍ច្បាប់នានានៃការបោះឆ្នោតរបស់កម្ពុជា។ សិទ្ធិស្វ័យសម្រេចនេះ គឺជាមូលដ្ឋានពិតប្រាកដ និងរឹងមាំដែលជាគ្រឹះនៃប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋាភិបាល គឺជាតំណាងប្រជាជាតិខ្មែរ ដែលមិនមែនជារដ្ឋាភិបាលដែលលើកបន្ដុបដោយបរទេសណាមួយនោះទេ។
    គួរបញ្ជាក់ជូនបងប្អូនជនរួមជាតិខ្មែរ និងបងប្អូនជនជាតិបរទេសជ្រាបថា  សមាជិកសភាមួយក្រុមតូចរបស់អាមេរិកនេះ តែងតែប្រឆាំង និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងជាពិសេសសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាទាំងអគតិ និងបំពានទាំងងងឹតងងុល គួរឱ្យខ្មាស់អៀនណាស់ ដែលមានតាំងពីអាណត្តិទីពីរមកម្ល៉េះ។                                               
    ដូច្នោះ ការឈឺចាប់របស់ប្រជាជាតិកម្ពុជា ក៏ដូចជាប្រជាជាតិអាមេរិកផងដែរ ដែលមិនចង់ឃើញបរទេសណាមកមករំលោភបំពានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដែលជាប្រទេសឯករាជ្យ អធិបតេយ្យ និងនីតិរដ្ឋរបស់ខ្លួននោះឡេីយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...