Thursday, January 25, 2018

ឥណ្ឌាសហការ​ជាមួយក្រសួងទាំងឡាយ​របស់​កម្ពុជា ដើម្បីជំរុញ​បច្ចេកវិទ្យា​ដើរឲ្យទាន់សម័យ


(ញូវដែល្លី, ឥណ្ឌា)៖ លោក រ៉ាវី សាំងការ ប្រាសាដ (Ravi Shankar Prasad) រដ្ឋមន្រ្តី​ក្រសួង​អេឡិច​ត្រូនិច និង​បច្ចេកវិទ្យា​ឥណ្ឌា បាន​បញ្ជាក់​ថា ក្រសួងលោក នឹងរីករាយក្នុងការសហការ​ជាមួយក្រសួងទាំងឡាយ​របស់​កម្ពុជា ដើម្បីជំរុញ​បច្ចេកវិទ្យា​ដើរឲ្យទាន់​សភាពការណ៍​ចាំបាច់ និង​តម្រូវការពិភពលោកសព្វថ្ងៃ។ លោក​លើកឡើង​នេះ​ដូច្នេះ ទៅ​កាន់​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុងអំឡុង​ពេល​សម្តេច​អញ្ជើញ​ទស្សនកិច្ច​នៅ​ក្រសួង​អេឡិចត្រូនិច​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨។

ក្នុង​ឱកាស​នោះ រដ្ឋមន្រ្តី​ឥណ្ឌា បានជម្រាប​ជូន​សម្តេច ហ៊ុន សែន អំពី​បច្ចេកវិទ្យា ដែល​ឥណ្ឌា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ក្នុងនោះ​ដូចជា៖
ការ​គ្រប់គ្រង​ប្រព័ន្ធ​សុខាភិបាល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ កំព្យូទ័រ​ក្នុងការ​គ្រប់គ្រង​ទិន្ន័យ​អ្នក​ជំងឺ (e-Health)
គ្រប់គ្រង​អត្ត​សញ្ញាណ រួម​ទាំង​ការ​បញ្ជូន​ឯកសារ​ទិន្នន័យ​ដោយ​មិន​ចាំបាច់​នាំ​ឯកសារ​ទាំងមូល (e-Sign)
គ្រប់គ្រង​បុគ្គលិក និង​រដ្ឋបាល​ទូទៅ (e-Office)
គ្រប់គ្រង និង​ឆ្លើយតប​តម្រូវការ​ពេល​មាន​គ្រោះ​អាសន្ន (NERS) និង​ជួយ​កសិករ​ក្នុងការ​ជ្រើសរើស​ប្រភេទ​ជី​សម្រាប់​ដី​ស្រែ​ចំការ​ឲ្យ​ត្រូវ​ដើម្បី​បាន​ទិន្នផល​ខ្ពស់ ព្រមទាំង​ប្រព័ន្ធ​ឌីជីថល​ក្នុងការ​ជួយរក​ទីផ្សារ​សម្រាប់​កសិករ​លក់​ផលិតផល​ផងដែរ។
ទន្ទឹម​នឹង​នោះ​ក៏មាន e-Education ដែល​ជួយ​សម្រួល​ដល់ការ​សិក្សា​របស់​សិស្ស​និស្សិត​នៅក្នុង​ប្រទេស​ឲ្យ​កាន់​តែ​ងាយស្រួល​ក្នុងការ​សិក្សា។
កិច្ចការ​ខាងលើ​នេះ គឺបាន​ធ្វើឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ចំណេញ​ថវិកា​ប្រមាណ ៦​លាន់​លាន​ដុល្លារ​ផងដែរ។ នៅ​ឥណ្ឌា​សព្វថ្ងៃ សូម្បី​ការ​បោះឆ្នោត ក៏​ប្រើ​ប្រព័ន្ធ​ឌីជីថល​គូស​សន្លឹក​ឆ្នោត ដោយមិន​ចំណាយ​ទៅលើ​ក្រដាស​ទៀតឡើយ។
ក្រសួង​ចំនួន ៣ របស់​កម្ពុជា ដែល​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​បច្ចេកវិទ្យា​ឌីជីថល​ខាងលើ​នេះ រួមមាន​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សុខា​ភិបាល។
សម្តេច​ ហ៊ុន សែន មានការ​ពេញចិត្ត​ចំពោះ​ការ​រីកចម្រើន​បច្ចេកវិទ្យា​របស់​ឥណ្ឌា ក្នុងនោះ​គឺ​បច្ចេកវិទ្យា​ជួយ​ទៅលើ​កសិករ​ក្នុងការ​ជ្រើសរើស​ដី និង​ជី និង​វិធី​ជួយ​រក​ទីផ្សារ​សម្រាប់​កសិករ។ សម្តេច ក៏​បាន​ណែនាំ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ពិភាក្សា​ជាមួយ​ក្រសួង​អេឡិច​ត្រូនិច និង​បច្ចេកវិទ្យា​ឥណ្ឌា ដើម្បី​សហការ​គ្នា​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​តាមបែប​ឌីជីថល ដើម្បី​សម្រួល​ការងារ​ឲ្យ​បាន​លឿន ដែល​នឹងជួយ​កាត់បន្ថយ​អំពើ​ពុករលួយ​បាន​មួយ​កម្រិត​ធំ​ទៀតផង៕





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...