Thursday, January 25, 2018

នាយករដ្ឋមន្ត្រី​ស្តីទី​បង្ហាញ​ពី​ក្តីបារម្ភ​នៃ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​


(​ភ្នំពេញ)៖សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេនោះ ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ទៅដល់ ៣.២០០​នាក់​នា​ឆ្នាំ​២០២០​។ ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៧​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា តាមរយៈ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចំនួន ១៦៩​លើក ស្មើ​៤,៦% និង​បាន​កាត់បន្ថយ​អ្នករបួស ១០៦៨​នាក់ ស្មើ​១៦% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ឆ្នាំ​២០១៧ ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ចំនួន​៦៣​នាក់ បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៦​។ ប៉ុ​ន្តែឆ្នាំ២០១៦ បាន​កាត់បន្ថយ​អ្នកស្លាប់​ច្រើន​។​
​សម្តេច​បាន​បញ្ជាក់ថា “​តាម​របាយការណ៍​ស្ថាន​ភាព​ពិភពលោក​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​អង្គការ​សុខភាព​ពិភពលោក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានជា​ប់​ចំណាត់ថ្នាក់​ទី​៩​នៃ​គ្រោះថ្នាក់​សង្គម ដោយបាន​សម្លាប់​មនុស្ស​ប្រមាណ ១.០០០.២៥៧​នាក់ និង​រងរបួស​ប្រមាណ ៥០​លាន​នាក់ ព្រមទាំង​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាច្រើន​ជា​រៀងរាល់ឆ្នាំ​។
សម្តេច​បន្តថា​តាម​ម​ការសន្និដ្ឋាន​បើ​យើង​មិនមាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេនោះ គ្រោះថ្នាក់​នេះនឹង​កើនឡើង​ថែមទៀត ជាប់​ចំណាត់ថ្នាក់​ទី​៧ នៃ​គ្រោះថ្នាក់​សង្គម​។ ដោយឡែក​កម្ពុជា​យើង​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេនោះ ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ទៅដល់ ៣.២០០​នាក់ នា​ឆ្នាំ​២០២០”​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​លើកឡើងថា ផ្អែកលើ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​ថា ៧៧% នៃ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺជា​អ្នកប្រើប្រាស់​ទោចក្រយានយន្ត ដែល​ក្នុងនោះ​មាន​អ្នករងគ្រោះ​ដល់​ទៅ​៧៨% ដែល​មិន​ពាក់មួក​សុវត្ថិភាព ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​ច្រើនជាងគេ​៕​ដោយៈរស្មីកម្ពុជា





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...