Tuesday, January 23, 2018

ក្រសួងការងារ៖ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង១០៨១.៦លានរៀលហើយ ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន បានចំនួន២៧០៤នាក់ ក្នុងរយៈពេល២៣ថ្ងៃមកនេះ


(ភ្នំពេញ)៖ រយៈពេល២៣ថ្ងៃ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបើកផ្តល់សាច់ប្រាក់ជូន កម្មការិនី ដែលសម្រាលកូននោះ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន២៦៨០នាក់ និងបញ្ជីទារកសរុបចំនួន២៧០៤នាក់ និងបានបើកផ្តល់ ថវិកាសរុបចំនួន១០៨១.៦លានរៀល ។ នេះបើយោងតាមឯកឧត្ដម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យក្រសួងការងារ ឯកឧត្ដម ហេង សួរ បានបញ្ជាក់បន្ថែមថា គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី២៣ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន ២៤នាក់។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់ រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នក កើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕
ដោយៈFresh News


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...