លោកតា ឡា គ្រូកាត់ឆុងមានឈ្មោះល្បីជាង១០ ឆ្នាំនៅលើកំពូលភ្នំរមណីយដ្ឋានវត្តភ្នំ បានប្រាប់ថា ចូលឆ្នាំថ្មីឆ្នាំ ច តាមប្រពៃណីចិនខាងមុខនេះ ឆ្នាំទាំង៤ ដែលឆុងខ្លាំងជាងគេ គឺឆ្នាំ ច រោង ឆ្លូវ មមែ។
លោកតាវ័យជិត ៦០ឆ្នាំរូបនេះបន្តទៀតថា អ្នកដែលកើតក្នុងឆ្នាំទាំង៤ ដែលឆុងនឹងទេវតាឆ្នាំថ្មី តាមក្បួនតម្រាចិនតាំងពីបុរាណមក ត្រណមខ្លាំងជាងគេបំផុត គឺហាមទៅចូលរួមពិធីបុណ្យសពដាច់ខាត បើមិនដូច្នោះទេអាចនឹងមានគ្រោះអាក្រក់។ ក្រៅពីនោះ ក៏ត្រូវប្រុងប្រយ័ត្នជានិច្ចរឿងធ្វើដំណើរផ្លូវឆ្ងាយ ការសេពគប់មនុស្សប្លែកមុខក៏ត្រូវតែប្រយ័ត្នជានិច្ច។
គ្រូកាត់ឆុងខាងលើនេះ ប្រាប់ទៀតថា ចំពោះអ្នកឆុងជាមួយទេវតាឆ្នាំថ្មី មានសាច់ញាតិស្លាប់ ហើយត្រូវតែទៅចូលរួម គឺត្រូវទៅកាត់ឆុងចេញ ដើម្បីរំដោះគ្រោះ។ តាមជំនឿអ្នកជាប់សែស្រឡាយចិន គឺតែងទៅសែនព្រេនដល់អ្នកតាខ្លានៅលើកំពូលភ្នំ រមណីយដ្ឋានវត្តភ្នំ ដោយមានសាច់ជ្រូកមួយដុំ ស៊ុត២គ្រាប់ ទើបអាចរំដោះគ្រោះបាន។ ចំពោះអ្នកនៅតាមបណ្ដាខេត្តឆ្ងាយៗមិនអាចមកកាត់ឆុងបាន គ្រាន់តែគោរពត្រណមខាងលើ នោះនឹងមិនមានគ្រោះអ្វីកើតឡើងទេ៕
#Watphnom
#Phnompenh
0 comments