Wednesday, January 10, 2018

​​ប៉ូលិស ​ប្រកាសមិន​បន្ធូរដៃ ​លើ​ការអនុវត្តច្បាប់​ចរាចរណ៍


ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​ នគរបាល​ចរាចរណ៍​បាន​ប្រកាស​ហើយ​ថា នឹង​មិន​បន្ធូរដៃ​ទៅ​​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះទេ​ មិន​តែ​ប៉ុណ្ណោះ​នគរបាល​នឹង​បន្ត​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចំនួន​ពីរ​នៅ​​ដើម​ឆ្នាំ ​២០១៨​នេះ។ នេះ​បើតាម ​លោក​​ គៀត ច័ន្ទថារិទ្ធិ  ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​​កា​ល​ពី​ចុង​សប្តាហ៍​មុន​​​។

លោក​បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ទាំងពីរ​នោះ​រួម​មាន ទី​១​​​​ រឹត​បន្តឹង​ទៅ​លើ​​ការ​បើកបរ​លើស​ល្បឿន​កំណត់​ និង ទី​២ គឺ​ការ​​​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​​បើកបរ​។ ការ​បើកបរ​លើស​ល្បឿន​កំណត់ ​និង​មិន​ពាក់​មួក​សុវត្ថិភាព​អំឡុង​ពេល​បើ​ក​បរ​បាន​ឆក់​យក​អាយុជីវិត​​ជន​រង​គ្រោះជា​បន្ត​បន្ទាប់​ ហើយ​ភាគច្រើន​ នៃ​ជន​រង​គ្រោះ​គឺជា​យុវជន​វ័យ​ក្មេង។ «យើង​ត្រួត​ពិនិត្យ​អ្នក​ស្លាប់​ដោយ​ជិះ​ម៉ូតូ​​ទាំងអស់​​អត់​មាន​វ័យ​ចាស់​ទេ​សុទ្ធ​តែ​យុវជន​​…អញ្ចឹង​មាន​ន័យ​ថា​យុវជន​​យើង​ក្លាហាន​បើក​បរ​លឿន​។ ដូច្នេះ​យើង​នឹង​សុំ​វិធានការ​ជូន​សម្ដេច​ក្រឡាហោម​ដោះស្រាយ​អាទិភាព​ទាំងពីរ​នេះ​»។​ លោក​​ គៀត ច័ន្ទថារិទ្ធិ បន្ថែម។ 

លោក​បាន​បដិសេធ​ថា​ យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​​នេះ​មិន​មែន​នគរបាល​ធ្វើ​​ឡើង ដើម្បី​ចង់​បាន​ប្រាក់​ពិន័យ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​ ពោល​សកម្មភាព​ទាំងនេះ​​គ្រាន់​តែ​ចង់​ឱ្យ​មាន​​ការអនុវត្ត​ច្បាប់ ​និង​ឈាន​ទៅ​​កាត់​បន្ថយ​ចំនួន​រង​របួស​​ និង​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​តែប៉ុណ្ណោះ។ «យើង​ខ្ញុំ​ជា​សមត្ថកិច្ច​មិន​ចង់​បង្ក​បញ្ហា​អី​ឱ្យ​លំបាក​ទេ​ ព្រោះ​ថា​បើ​ឃាត់​ ទោះ​បី​ថា​អត់​ធ្វើ​អី ឱ្យ​យក​​មួក​ពី​ផ្ទះ​មក​ពាក់ ឬ​ទិញ​មួក​យក​មក​ពាក់ ​ក៏​លំបាក​ដែរ​ យើង​ខ្ញុំ​ដឹង​។ ប៉ុន្តែ​បើ​មិន​ធ្វើ​ចឹង​ ​មិន​ទៅ​មុខ​​ហើយ​​ មិន​មែន​ជា​ពួក​ខ្ញុំ​ជា​ប៉ូលីស​ទេ​ គ្រោះថ្នាក់​ គឺបង​ប្អូន​ដែល​ជិះ​ម៉ូតូ​ហ្នឹង​ឯង។ អញ្ចឹង​ហើយ​សូម​យោគយល់​ និង​អធ្យាស្រ័យ​​»។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...