(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេលបីថ្ងៃ (ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា)បានបញ្ចប់ជាមួយលទ្ធផលដ៏ត្រចះត្រចង់ ។ មហាសន្និបាត បានសម្រេចបញ្ចូលសមាជិកថ្មីក្នុងគណៈកម្មាធិការកណ្តាលចំនួន ៣៤២ នាក់ដែលធ្វើឲ្យចំនួនសរុបសមាជិកក្នុងគណៈកម្មាធិការកណ្តាលឡើងដល់ ៨៦៥ នាក់ ។ទោះបីរវល់មមារញឹកនឹងការងារបែបណា គឺខ្ញុំតែងតែនឹករឮកមកដល់បងប្អូនជនរួមជាតិគ្រប់ទីកន្លែង។
សូមអរគុណសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួម មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃមកនេះ ហើយសង្ឃឹមថាបងប្អូននឹងខិតខំរួម ដៃគ្នាកាន់តែខ្លាំងឡើង ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិយើងអោយកាន់តែរីកចម្រើនរុងរឿងថែមទៀត
មហាសន្និបាតបានសម្រេចចេញចំណុចសំខាន់ចំនួនប្រាំពីរ ។ សេចក្ដីសម្រេចចិត្តមួយក្នុងចំណោមនោះគឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជានាយករដ្ឋមន្ដ្រីសម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨នេះជាបន្តទៀត។មហាសន្និបាតបានសម្ដែងការគោរពចំពោះតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេ ជោហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជានិងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ។
នៅក្នុងសេចក្ដីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កម្រាស់បួនទំព័រ ដែលត្រូវបានចែកជូនអ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កាលពីល្ងាចថ្ងៃទី ២១ ខែ មករា នៅចំណុចទីបួនបានគូសបញ្ជាក់ នៅលើមាគ៌ានៃជ័យជម្នះនិងដំណើរឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជាចងចាំនិងចារឹកជារៀងរហូតនូវពលីកម្ម ស្មារតីលះបង់ និង ការចូលរួមយ៉ាងធំធេងរបស់សមាជិកសមាជិកាគណៈបក្ស យុទ្ធជន យុទ្ធនារីស្នេហាជាតិនិងជនរួមជាតិ នៅគ្រប់ទិសទីក្នុងបុព្វហេតុដ៏ឧត្ដុង្គឧត្ដមរបស់ជាតិហើយគាំទ្រជាឯកច្ឆន្ទចំពោះបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភានិងនីតិកាលបន្តបន្ទាប់ទៀត។
មហាសន្និបាតបានសម្ដែងការគោរពចំពោះតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជានិងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និង ភាពអង់អាចសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិនិងប្រជាជន។
កម្មវិធីនយោបាយរបស់គណៈបក្សបានចែងច្បាស់អំពីបណ្ដាគោលដៅជាយុទ្ធសាស្ត្រនិងគោលនយោបាយធំៗជាអាទិភាពដែលត្រូវពុះពារសម្រេចឲ្យបានគឺការការពារយ៉ាងរឹងមាំឯករាជ្យអធិបតេយ្យបូរណភាពទឹកដី និង សន្តិភាពដើម្បីធានាការអភិវឌ្ឍប្រទេសជាតិនិងភាពសុខដុមរមនារបស់ប្រជាជន។ ការលើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូបទាំងខាងសំភារៈ និង ស្មារតីឲ្យបានសមរម្យប្រកបដោយភាពថ្លៃថ្នូរ។ ការការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពច្បាប់ ។ ការបន្តជំរុញការកែទម្រង់ស៊ីជម្រៅនិងទូលំទូលាយដើម្បីធានាអភិបាលកិច្ចល្អនៅគ្រប់ស្ថាប័នសាធារណៈ ។ ការបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយសមធម៌និងបរិយាបន្ន ។ ការពង្រឹងខឿនការពារជាតិរបស់ប្រជាជនការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ និង ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ច សហ ប្រតិបត្តិការល្អប្រសើរជាមួយបណ្ដាប្រទេសបន្តជំរុញសមាហរណកម្មកម្ពុជាក្នុងតំបន់និងពិភពលោក។
ក្នុងគោលដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឲ្យស្របទៅនឹងសំណូមពរនៃសភាពការណ៍និងភារកិច្ចនាដំណាក់កាលថ្មីនេះមហាសន្និបាតសម្រេចកែសម្រួលរចនាសម្ព័ន្ធ នៃគណៈកម្មាធិការកណ្ដាលពីចំនួន ៥៤៥ រូប ដល់៨៦៥ រូប ដោយបានលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្ដាលដែលទទួលមរណភាពចំនួន ២២ រូបនិងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ៣៤២ រូប។
ក្នុងឱកាសនេះមហាសន្និបាតបក្សមិនភ្លេចទេការអំពាវនាវឲ្យសមាជិករបស់ខ្លួនគ្រប់ជាន់ថ្នាក់ប្រកាន់សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអនុវត្តទិសដៅដែលបានដាក់ចេញឲ្យបានសម្រេចជាការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន។ ជាការកត់សម្គាល់ក្រៅពីផ្ដោតសំខាន់លើបញ្ហាផ្ទៃក្នុងបក្សហើយមហាសន្និបាតក៏បានកត់សម្គា ល់ថាបដិវត្តពណ៌របសអតីតគណបក្សប្រឆាំងដែលជ្រោមជ្រែងដោយមជ្ឈដ្ឋានអគតិខាងក្រៅប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវបានរាំងស្កាត់ទាន់ពេលវេលា តាមរយៈវិធានការច្បាប់ដោយម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ ឈរលើមូលដ្ឋាននេះបានការពារយ៉ាងរឹងមាំនៅឯករាជ្យនិងអធិបតេយ្យជាតិរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និង ឯកភាពជាតិព្រមទាំងធានាឲ្យដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកាន់តែមានការរីកចំរើនទៅមុខតាមគន្លងដ៏ត្រឹមត្រូវ៕
ដោយៈតារារិទ្ធ
0 comments