Tuesday, January 23, 2018

ឯកឧត្តម សុខ ឥសាន ៖ ក្រុមមេដឹកនាំអតីតៈបក្សប្រឆាំងកាន់តែជ្រុលនិយម


បន្ទាប់ពីបានខិតខំធ្វើសកម្មភាពទៅឱបដៃឱបជើងបរទេសរួមមាន អាមេរិក និង សហគមន៍អឺរ៉ុប ឲ្យដាក់ការគាបសង្កត់និងទណ្ឌកម្មសេដ្ឋកិច្ចមកលើរាជរដ្ឋាភិបាលកម្ពុជា មិនទទួលបានផលតាមបំណងរបស់ខ្លួនមក ក្រុមមេដឹកនាំអតីតៈបក្សប្រឆាំង កាន់តែអស់សង្ឃឹម ហើយកាន់តែបង្ហាញឲ្យឃើញចរិតពិសពុល និងជ្រុលនិយម កាន់តែខ្លាំងឡើងៗ ។

ថ្មីៗនេះពួកគេ បានព្យាយាមទៅរកជួបអ្នកទទួលខុសត្រូវក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ដើម្បីឃោសនាមួលបង្កាច់សភាពការណ៍ពិតនៅកម្ពុជា ដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវគេកុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា ។


ទង្វើ និង សកម្មភាព ខាងលើនេះរបស់ក្រុមមេដឹកនាំអតីតៈបក្សប្រឆាំង កាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់នូវចរិតពិសពុល និង ជ្រុលនិយមរបស់ពួកគេ ដែលតែងតែរិះរកគ្រប់វិធីបំផ្លាញទីផ្សារការងារ និងអាជីពរបស់កម្មករ និយោជិតរាប់សែននាក់ដែលរាជរដ្ឋាភិបាលបានខិតខំរកបានដោយលំបាកលំបិន ។ ក៏ប៉ុន្តែ សកម្មភាពជ្រុលនិយមនេះ មិនអាចរារាំងនិងទប់ស្កាត់ការបញ្ជាទិញរបស់ ក្រុមហ៊ុនបានទេ ក្រុមហ៊ុនមិនខ្វល់ពីអ្នកណាជាប់គុក អ្នកណាមិនជាប់គុក និងអ្នកណាត្រូវរំលាយចោលនោះទេ ។ បញ្ហាសំខាន់គឺការរកស៊ីមានចំណេញរបស់គេ និងលក្ខ័ខណ្ឌការងារតម្រូវធ្វើបានល្អឬអត់តែប៉ុណ្ណោះ។
សរុបមក ការខិតខំឲ្យបរទេសដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា រយៈពេលកន្លងទៅគ្មានបានផលអ្វីសោះ ។
ការធ្វើសកម្មភាពឲ្យមានការដាក់គំនាប និងការដាក់ទណ្ឌសេដ្ឋកិច្ច ដើម្បី ៖
- ចង់ឲ្យ កឹម សុខា រួចពីការឃុំខ្លួន ។
- ចង់ឲ្យអតីតៈបក្សប្រឆាំងដែលងាប់ទៅហើយបានរស់ឡើងវិញ ។
ដែលជារឿងមិនអាចទៅរួចទាល់តែសោះ។ ដូច្នេះ សកម្មភាពអគតិនិងកាន់តែជ្រុលនិយមរបស់ពួកគេ មិនអាចបានផលឡើយ តែផ្ទុយទៅវិញកាន់មានពិរុទ្ធភាពជ្រៅទៅៗថែមទៀតដែលត្រូវប្រឈមចំពោះមុខច្បាប់ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...