ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង នឹងជួបសំណេះសំណាលជាមួយក្រុមអ្នកបច្ចេកទេស កម្មករ និងកម្មារិនី ក្នងការដ្ឋាន ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ...។
តាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា៖
ស្ថានីបូមទឹកបុរី១០០ខ្នងនេះ មានសមត្ថភាពបូមទឹក មួយម៉ឺនមែត្រគួប ក្នុងមួយម៉ោង (ស្មើនឹង ២.៧៨m3 ក្នុង១វិនាទី) សម្រាប់ដោះស្រាយរំដោះទឹកលិចនៅតំបន់បុរី១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា នឹងរំដោះជំនន់ទឹកភ្លៀង ពីផ្លូវសហព័ន្ធរស្ស៊ី, ផ្លូវហាណូយ, ផ្លូវរថភ្លើង, ផ្លូវ៥៩៨, និងបរិវេណជុំវិញ.....ដែលកន្លងមកតំបន់ខាង់លើនេះគឺរងការលិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរណាស់ ហើយនៅពេលដែលស្ថានីយ៍បូមទឹកនេះដាក់ឲ្យដំណើរការ គឺនឹងអាចដោះស្រាយបញ្ហាទឹកលិចនេះបាន។
ស្ថានីយ៍បូមទឹកនេះនឹងមានបំពាក់ម៉ូទ័រចំនួន៣គ្រឿង(ម៉ូទ័រទំហ៊ំ៦តឹកចំនួនមួយគ្រឿង និងទំហ៊ំ៥តឹកចំនួន២គ្រឿង)បច្ចុប្បន្ននេះម៉ូទ័រនឹងសំភារៈបាននាំចូលគ្រប់ចំនួនហើយ។ ការសាងសង់នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៨ ហើយនឹងដាក់ឲ្យដំណើរការបូមនៅរដូវ វស្សាខាងមុខនេះដែរ .....៕
0 comments