(ភ្នំពេញ)៖នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើកិច្ចជំនួបព្រមទាំងបាយសាមគ្គី ប្រចាំឆ្នាំជាលើកទី២ ជាមួយអ្នកសារព័ត៌មាន, អ្នកនាំពាក្យព្រមទាំងមន្រ្តីក្រសួងព័ត៌មានសរុបប្រមាណ៣៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កោះពេជ្រ។
ជាមួយនោះដែរ សមាគមកម្ពុជាការពារអ្នកកាសែត សូមស្វាគមន៍ចំពោះការរៀបចំជំនួបប្រចាំឆ្នាំលើកទី២ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ, នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នេះក្រោមការសម្របសម្រួលរៀបចំដោយក្រសួងព័ត៌មាន។
សមាគមកម្ពុជាការពារអ្នកកាសែត បានលើកឡើងថា ជំនួបប្រចាំឆ្នាំរវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប្រមាណជាង៣ពាន់ នាក់នៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់សម្រាប់វិស័យសារព័ត៌មានកម្ពុជា និងជាឱកាសពង្រីក និងពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងមន្ត្រីសាធារណៈជាប្រភពព័ត៌មាន និងអ្នកសារព័ត៌មានដែលត្រូវការប្រភពព័ត៌មានដើម្បីបម្រើឱ្យការផ្សព្វផ្សាយព័ត៌មានពិតឥតលម្អៀង រហ័ស និងជឿទុកចិត្តសម្រាប់សាធារណជន។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សមាគមកម្ពុជាការពារអ្នកកាសែត៖
0 comments