Monday, December 4, 2017

ពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា-បង់ក្លាដេស បានបញ្ចប់ហើយ


(ភ្នំពេញ)៖ពិធីចុះហត្ថលេខា លើឯកសារចំនួន១១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនៅវិមានសន្តិភាព បានបញ្ចប់ហើយ នាវេលាម៉ោង១០៖៤៨នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី របស់នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ។
ក្រោយពេលបញ្ចប់ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារចំនួន១១នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នឹងអញ្ជើញបន្តដំណើរ
ចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម​ សីហមុនី នៅព្រះបរមរាជវាំង៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...