កំពង់ឆ្នាំងៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវកែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណេីរដោយលោកជំទាវ
តុងណារីសមាជិកក្រុមប្រឹក្សាខេត្ត លោកថោងចំរេីនប្រធានមន្ទីរសង្គមកិច្ចខេត្ត បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូន ស្រ្តីមេម៉ាយ ជនចាស់ចាស់ជរាគ្មានទីពឹងចំនួន៤០គ្រួសារមកពីភូមិពានី.ភូមិកាអកនិងភូមិគកស្ថិតក្នុងឃុំពានីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនី បានពាំនាំនូប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចសាយ ឈុំប្រធានព្រឹទ្ធសភា សម្តេចហេងសំរិនប្រធានរដ្ឋសភា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទ
ក្រហមកន្លងមកសម្តេចតែងតែគិតគូរប្រជាពលរដ្ឋទីទាល់ក្រស្រ្តីមេម៉ាយ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ជាពិសេសគ្រួសារជនពិការនិងគ្រួសារងាយរងគ្រោះដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡេីយ។លោកកែ ច័ន្ទមុនី ក៏បានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋទាំងអស់អោយខិតខំថែទាំសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រ អោយជៀសឆ្ងាយពីគ្រឿងញៀននិងអំពេីអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពេីម។ក្នុងឱកាសនោះលោកជំទាវនិងសហការីបានចែកអំណោយជូនប្រជាពលរដ្ឋ៤០គ្រួសារក្នុងមួយៗគ្រួសារទទួលបានអង្ករ២៥kg
ទឹកសុីអីវ ១យួ.ទឹកត្រី ១យួរ.ត្រីខប្រាំកំប៉ុង.ស្ករស១kgផងដែរ៕
0 comments