ទណ្ឌិត សម រង្ស៊ី នៅតែព្យាយាមញុះញង់កងទ័ពឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ម្តងជាពីរដង ហាក់ដូចជាមិនអស់ចិត្តសោះ ។ ការព្យាយាមញុះញង់នេះ អាស្រ័យដោយ សម រង្ស៊ី មិនដឹងខ្យល់អ្វីទាំងអស់ មិនដឹងថាកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ព គឺជាឧបករណ៍របស់ប្រជាជន មានតួនាទី និងភារកិច្ចការពាររាជរដ្ឋាភិបាលរបស់ប្រជាជន ការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន ។ គ្មានពេលណាដែលកងទ័ពងាករេចេញពីរាជរដ្ឋាភិបាល និងប្រជាជនឡើយ ។
តែសូមកុំច្រឡំ កងទ័ពមិនអាចសម្របសម្រួលជាមួយជនមានទោស និងជនក្បត់ជាតិជាដាច់ខាត ជាមួយបណ្តាជនទាំងនេះ កងទ័ពត្រូវមានជំហរផ្តាច់ការដាច់ខាត ។ កងទ័ពជាឧបករណ៍របស់រដ្ឋរបស់ប្រជាជន ត្រូវការពាររាជរដ្ឋាភិបាលនិងប្រជាជន ។
កន្លងទៅ ពួកអមិត្ត តែងតែព្យាយាមឃោសនាបន្លំឲ្យកងទ័ពអព្យាក្រឹត្យ កុំឲ្យការពាររាជរដ្ឋាភិបាលរបស់ប្រជាជន ដើម្បីពួកគេមានសង្ឃឹមថានឹងធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈអ្វីដែលហៅថាបដិវត្តន៍ពណ៌ ។ តាមពិត អព្យាក្រឹត្យកងទ័ពបានតែជាមួយគណបក្សនយោបាយ និងគណបក្សនយោបាយទេ តែមិនមែនអព្យាក្រឹត្យរវាងរាជរដ្ឋាភិបាល ជាមួយគណបក្សនយោបាយបានទេ ។
ដូច្នេះ សូមប្រាប់ទណ្ឌិត សម រង្ស៊ី ឲ្យច្បាស់ថា មិនបាច់ខិតខំព្យាយាមញុះញង់កងទ័ពឲ្យងាកចេញពីការគាំទ្ររាជរដ្ឋាភិបាល ហើយទៅជាប្រឆាំងនឹងរាជរដ្ឋាភិបាលឲ្យសោះអត់ផ្លូវទេ ។
ការញុះញង់កងទ័ពឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាល មិនទទួលបានលទ្ធផលអ្វីទេ ផ្ទុយទៅវិញ នាំឲ្យកងទ័ពកាន់តែបង្កើនបានការចងកំហឹងកាន់តែខ្លាំងក្លាថែមទៀតមកលើពួកអគតិដែលតែងតែមានបំណងអាក្រក់ចំពោះជាតិ និងប្រជាជន ។ កុំចង់បំបែកបំបាក់កងទ័ពជាមួយរាជរដ្ឋាភិបាល កងទ័ពបាននិងកំពុងរកមុខ ប្រយ័ត្ន ៕
0 comments