Monday, December 18, 2017

រដ្ឋាភិបាល​ប្តេជ្ញា​បោសសំអាត​គ្រាប់មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥


(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ណា​ស្លាប់​និង​របួស​ដោយសារ​គ្រាប់មីន​មិនទាន់​ផ្ទុះ​ទៀត​នោះទេ​។​កម្ពុជា​ប្តេជ្ញា​បោសសំអាត​គ្រាប់មីន​ឱ្យអស់​នៅ​ឆ្នាំ​២០២៥​។​
​នេះ​ជាការ​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុក​បេសកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី១៦ ធ្នូ នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនលោក​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៦ រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា ស្តីពី​ការហាម​ប្រើប្រាស់​គ្រាប់មីន​ដែល​ធ្វើឡើង​នៅ​ទីក្រុង​វី​យេន ប្រទេស​អូទ្រីស​នា​ថ្ងៃទី​១៨​ដល់​២១​ធ្នូ ២០១៧​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា «​ការដោះមីន​អាច​បញ្ចប់​បាន​នៅត្រឹម​ឆ្នាំ​២០២៥​ទាល់​តែមាន​ថវិកា​ជំនួយ​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​អត់​រង់​ចាំ​ទេ​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទទួល​បាន បូករួម​ពី​ការដោះមីន​កន្លងមក ដែល​ប្រជាពលរដ្ឋ​អា​បង្កបង្កើនផល​ធ្វើ​សេដ្ឋកិច្ច​បាន​គឺ​រាជរដ្ឋាភិបាល​ត្រូវ​ឆ្លៀត​យក​មួយចំណែក​ណាមួយ​យកមក​ធ្វើការ​ដោះមីន ។​អីចឹង​ឈរលើ​ជំហរ​នេះ យើង​ត្រូវតែ​បញ្ចប់​ផែនការ​ដោះមីន​នៅ​ឆ្នាំ​២០២៥​ខាងមុខ​»​។​
​លោក​បាន​លើកឡើងថា​«​នាបច្ចុប្បន្ន​នេះ​យើង​នៅសល់​ផ្ទៃដី​ដែល​មិនទាន់បាន​ដោះមីន​ជាង​២.០០០​គីឡូម៉ែត្រ​ក្រឡា​។​យើង​ទើបតែ​បោសសំអាត​បាន​ជាង​១.៦០០​គីឡូម៉ែត្រ​ក្រឡា​នោះទេ​។​រឿងនេះ​យើង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ហើយ​ផែនការ​នេះ​នឹង​យក​ដាក់​បង្ហាញ​ពិភពលោក ថា​យើង​មាន​ផែនការ​ច្បាស់លាស់​ហើយ សុំ​ធ្វើតាម​ផែនការ​យើង​»​។​
ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន​២០១៨-២០២៥ បើតាម​លោក ទេសរដ្ឋមន្ត្រី​សេរី កុសល បញ្ជាក់ថា កម្ពុជា​ត្រូវការ​ប្រើប្រាស់​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...