Tuesday, December 26, 2017

ព្រះអាទិត្យធំជាងផែនដីជាង ១លានដង…! តែអាមួយនេះវិញ «ធំជាងព្រះអាទិត្យយើង ២,០០០ដង» និងភ្លឺជាងរាប់លានដង


(ភ្នំពេញ)៖ បងប្អូនគ្រប់គ្នាប្រាកដជាគិតថា ព្រះអាទិត្យ​ដែលបំភ្លឺ និងផ្តល់ជីវិតដល់យើង​សព្វ​ថ្ងៃនេះ មានទំហំធំធេង​ណាស់ (ធំជាងផែនដី ១.៣លានដង ឬមុខកាត់ ១.៤លានគីឡូម៉ែត្រ) ប៉ុន្តែផ្កាយ​ព្រិចៗតូចៗ ដែលយើងឃើញលើផ្ទៃមេឃ​សព្វថ្ងៃនេះជាច្រើន មានទំហំធំ​ជាងព្រះអាទិត្យយើង​រាប់ពាន់ដង​ទៅទៀត ហើយពន្លឺវិញគឺអាច​សម្លាប់ជីវិតនានាបាន ទោះបីជាយើងស្ថិតនៅ​ឆ្ងាយពីតារា​យក្សនោះរាប់ពាន់លានគីឡូម៉ែត្រក៏ដោយ។


កុំបាច់រង់ចាំយូរអី ពេលនេះបងប្អូនអាច​ស្គាល់បានហើយ គឺផ្កាយឈ្មោះ VY Canis Majoris ស្ថិតនៅក្នុងកាឡាក់ស៊ី​មាលគីវេយ៍របស់យើង ដោយកាំរបស់វា​ធំជាងកាំរបស់ព្រះអាទិត្យ​យើងចម្លោះ ពី ១,៨០០ ទៅ ២,១០០ដង ឯណោះ ហើយក្នុង​ទំហំបែបនេះ VY Canis Majoris មានផ្ទៃសន្ធឹង​រហូតដល់ភពសៅរ៍​ឯណោះ បើសិនជាវាមកជំនួសកន្លែងព្រះអាទិត្យរបស់យើង ដែលវាពិតជាធំធេង រកអ្វីប្រៀបផ្ទឹមមិនបាននោះឡើយ។


បន្ថែមពីនេះ​ទៀត VY Canis Majoris ត្រូវបានតារាវិទូ​អះអាងថា មានចម្ងាយ​រហូតដល់ទៅ ៣,៨០០ឆ្នាំពន្លឺ ពីភពផែនដី​របស់យើង (មួយឆ្នាំពន្លឺ​ស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ដែលវាស្ថិតនៅ​ក្នុងកញ្ចុំផ្កាយ Canis Majoris ដ៏ភ្លឺថ្លា អាចមើលឃើញ​នឹងភ្នែកទទេនៅក្នុងមេឃ​នាពេលយប់លើផែនដី​យើងនេះបាន ដោយងាយៗ ប៉ុន្តែយើងត្រូវដឹងទីតាំង​របស់វាឲ្យច្បាស់។


ស្វែងយល់ទីតាំងរបស់ VY Canis Majoris នៅលើមេឃ៖ បើនិយាយពី​កម្រិតពន្លឺពេលមើល​ពីផែនដីវិញ VY Canis Majoris មិនមែនជាផ្កាយភ្លឺ​ជាងគេនោះទេ ដោយលេខមួយត្រូវបាន​ទៅលើ​ផ្កាយ Dog Star ដែលស្ថិតនៅក្នុង​កញ្ចុំផ្កាយ Canis Major gleams Sirius។ ប៉ុន្តែ VY Canis Majoris ក៏ភ្លឺខ្លាំងដែរ ដោយវាស្ថិតនៅក្នុងកញ្ចុំផ្កាយ​ធំលំដាប់លេខ ៤៣ ពេល​មើលទៅ​លើមេឃផែនដី នៃរយៈ​ទទឹងចន្លោះ + 60 ដឺក្រ និង -90 ស្ថិតនៅផ្ទៃមេឃ​អឌ្ឍគោលខាង​ត្បូងផែនដីតែម្តង៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...