(អាល្លឺម៉ង់)៖ ក្រុមតារាវិទូបានអះអាងថា កែវយឺតនៅក្នុងប្រទេសឈីលី និង កោះហាវ៉ៃ បានកំណត់ឃើញក្រុមកាឡាក់ស៊ីថ្មី ដែលមានឈ្មោះថា កាឡាក់ស៊ីពន្លឺបៃតង ឬ «green bean galaxies» ដោយសារតែពួកវាមានរួបរាងចំលែក និង ពណ៌របស់ពួកវាដ៏ស្រស់ស្អាតទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពី Space.com នៅល្ងាចថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
មន្ទីរពិសោធន៍ភាគខាងជើងរបស់អឺរ៉ុប បានធ្វើសេចក្តីរាយការណ៍ថា ក្រុមកាឡាក់ស៊ីទាំងនេះ មានពន្លឺពណ៌បៃតង ហើយវាត្រូវបានព័ទ្ធជុំវិញដោយប្រហោងខ្មៅធំៗ ដែលនេះ គឺជាបាតុភូតដែលកម្រនឹងកើតមានបំផុត នៅក្នុងសកលលោក។
ជាមួយគ្នានេះដែរ ក្រុមតារាវិទូបាននិយាយថា កាឡាក់ស៊ីពន្លឺបៃតងនេះ មានរយៈចំងាយប្រហែល ៣.៧លានឆ្នាំពន្លឺ ពីភពផែនដី។ ម្យ៉ាងវិញទៀត បន្ទាប់ពីការរកឃើញសមិទ្ធផលនេះហើយ ពួកគេក៏បានសិក្សាស្រាវជ្រាវបន្ត ទៅលើបញ្ជីក្រុមកាឡាក់ស៊ី ចំនួនជាច្រើនប្រភេទទៀត ដោយនៅក្នុងនោះកាឡាក់ស៊ីចំនួន ១៦ក្រុម គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា។
គួរបញ្ជាក់ថា ជាធម្មតាតំបន់ពន្លឺនៃកាឡាក់ស៊ីមួយ មានកម្រិតមិនសូវខ្លាំងនោះទេ ក៏ប៉ុន្តែកម្រិតពន្លឺរបស់កាឡាក់ស៊ីបៃតងនេះ មានវិសាលភាពស្ទើរតែប៉ុនទំហំត្រួតនៃកាឡាក់ស៊ីទាំងមូល ហើយមិនតែប៉ុណ្ណោះ វាថែមទាំងមានពន្លឺពណ៌បៃតង ដែលមានលក្ខណៈខុសប្លែកពីគេដទៃទៀត និងជាប្រភេទដ៏កម្របំផុត៕
0 comments