សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ដែលល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមបទបញ្ជាផ្ទៃក្នុងស្តីពីការជំរុញការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះហត្ថលេខាដោយសម្តេច ស ខេង នៅថ្ងៃទី៨ ខែធ្នូនេះ។ ការចេញបទបញ្ជានេះ ធ្វើឡើងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ជីវិត របួស និងខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង។
សម្តេច ស ខេង ថ្លែងនាពេលកន្លងម
ក្រសួងមហាផ្ទៃដាក់ចេញបទបញ្ជាផ្ទៃក្នុងដល់មន្ត្រីក្រោមឱវាទត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិការច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា៖
១. ត្រូវពាក់មួកសុវត្ថិភាពជានិច្ចទាំងអ្នកបើកបរ និងអ្នករួមដំណើរក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
២.ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៣.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
៤.ត្រូវមានប័ណ្ណសំគាល់ និងផ្លាកលេខបំពាក់យានយន្ត មានបណ្ណបើកបរក្នុងការបើកបររថយន្ត និងមានវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។<
៥. ត្រូវគោរពអាទិភាព គោរពភ្លើងសញ្ញា ឬសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។
៧. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៨. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៩. មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
១០. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១១. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ អធ្យាស្រ័យ។
១២. ត្រូវធ្វើការផ្សព្វផ្សាយអប់រំបន្តដល់សមាជិកគ្រួសារ និងមិត្តភក្តិ ឲ្យចូលរួមប្រតិបត្តិខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬប្រការដែលមានចែង៕




0 comments