Monday, December 11, 2017

ឯកឧត្តម សុខ ឥសាន៖ វិបត្តិនយោបាយនៅកម្ពុជា ?


មជ្ឈដ្ឋានប្រឆាំងនៅក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្ទរសម្លេងថាប្រទេសកម្ពុជាបាននិងកំពុងជួបវិបត្តិនយោបាយ ។ តេីវិបត្តិនយោបាយដែលក្រុមប្រឆាំងនិយាយនោះ កេីតពីមូលហេតុអ្វីដែរ ?
អ្នកណាក៏ដឹងដែរថាក្រោយឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជារកបាននូវសន្តិភាពពេញលេញ ដោយនយោបាយឈ្នះ - ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន ធ្វេីឲ្យមានឱកាសក្នុងការកសាងនិងអភិវឌ្ឈន៏ប្រទេសបានរីកចម្រេីនរុងរឿង កែប្រែជីវភាពរស់នៅរបស់ប្រជាជនឲ្យប្រសេីរឡេីងជាបន្តបន្ទាប់ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាៅិបាលកម្ពុជា ។ ប៉ុន្តែ ដោយសារប្រកួតប្រជែងមិនឈ្នះការបោះឆ្នោតច្រេីនអាណត្តិ ក៏ក្រុមមេដឹកនាំបក្សប្រឆាំងកេីតគំនិត ប្រេី
មធ្យោបាយប្រកួតប្រជែងទុច្ចរិតដោយរំលងគោលការណ៏លទ្ធិប្រជាធិបតេយ្យ ហេីយលក់ក្បាលឲ្យជនបរទេសដែលប្រកបដោយសតិអារម្មណ៏ពោរពេញនូវមនោគមវិជ្ជា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរូបភាពនៃបដិវត្តន៏ព៌ណ យកគំរូតាមប្រទេសយូហ្គោស្លាវីនិងស៊ែបី ដែលបង្ករឲ្យមានហានិភ័យគ្រោះថ្នាក់ដល់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ហេតុនេះ ក្រុមមេបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំងជាបក្សពួក គឺជាអ្នកបង្ករឲ្យមានការចាត់វិធានការណ៏ផ្លូវច្បាប់ចំពោះជន និងក្រុមជនល្មេីសច្បាប់ ស្របតាមអំពេីប្រព្រឹត្តរបស់ខ្លួន ។ ប៉ុន្តែ ទោះជាមានពិរទ្ធភាពយ៉សងណាកហតី ពួកក្រុមជបល្មេីសច្បាប់មិនព្រមទទួលស្គាល់ការពិត ហេីយចេះតែនាំគ្នានិយាយបង្វែងដានថាជាវិបត្តិនយោបាយ ។ តាមការពិត គឺជារឿងដែលអ្នកនយោបាយបានប្រព្រឹត្តល្មេីសច្បាប់ហេីយមានវិបត្តិខ្លួនឯងសោះ ។

សរុបមក នៅកម្ពុជាគ្មានវិបត្តិនយោបាយអ្វីឡេីយ ។ ជីវភាពសង្គមនៅតែដំណេីរការទៅមុខរីកចម្រេីន ជាធម្មតា ។ ដោយឡែក មានតែពួកក្រុមជនដែលកំពុងជាប់ពិរុទ្ធចំពោះមុខច្បាប់ទេ ដែលមានវិបត្តិនោះ ។។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...